ព្រះត្រៃបិដក ភាគ ៩១

ឯ​ពួក​កុសលធម៌ របស់​ពួក​អសញ្ញ​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ទាំង​ពួក​អកុសលធម៌ ក៏​មិន​រលត់​ដែរ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ របស់​បុគ្គល​ណា នឹង​មិន​រលត់ ក្នុង​ទីណា ពួក​កុសលធម៌ របស់​បុគ្គល​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​អកុសលធម៌ របស់​ពួក​ព្រះអរហន្ត អ្នក​ព្រមព្រៀង​ដោយ​មគ្គ​ដ៏​ប្រសើរ និង​របស់​ពួក​ជន​នោះ ដែល​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា នឹង​មិន​រលត់ ក្នុង​ទីនោះ តែ​ពួក​កុសលធម៌ របស់​ពួក​ជន​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ ក៏​មិនមែន ឯ​ពួក​អកុសលធម៌ របស់​ពួក​អសញ្ញ​សត្វ​នោះ ក៏​មិន​រលត់ ក្នុង​ទីនោះ​ទេ ទាំង​ពួក​កុសលធម៌ ក៏​មិនកើត​ឡើង​ហើយ​ដែរ។
 [៣៧៦] ពួក​កុសលធម៌ របស់​បុគ្គល​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ នឹង​មិន​រលត់ ក្នុង​ទីនោះ​ឬ។ នឹង​រលត់។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា នឹង​មិន​រលត់ ក្នុង​ទីណា ពួក​កុសលធម៌ របស់​បុគ្គល​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ កើតឡើង​ហើយ។
 [៣៧៧] ពួក​អកុសលធម៌ របស់​បុគ្គល​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ នឹង​មិន​រលត់ ក្នុង​ទីនោះ​ឬ។
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 637826986611772966
ទៅកាន់ទំព័រ៖