ព្រះត្រៃបិដក ភាគ ៩១
[៣៩] ចិត្តណា របស់បុគ្គលណា ធ្លាប់កើតឡើងហើយ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា កើតឡើងហើយ ក៏មិនមែន គឺចិត្តនោះ របស់បុគ្គលនោះ នឹងកើតឡើង ឬក៏ចិត្តណា របស់បុគ្គលណា នឹងកើតឡើង ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា កើតឡើងហើយ ក៏មិនមែន គឺចិត្តនោះ របស់បុគ្គលនោះ ធ្លាប់កើតឡើងហើយ។ ចិត្តណា របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយ ក៏មិនមែន គឺចិត្តនោះ របស់បុគ្គលនោះ នឹងមិនកើតឡើង ឬក៏ចិត្តណា របស់បុគ្គលណា នឹងមិនកើតឡើង ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយ ក៏មិនមែន គឺចិត្តនោះ របស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយ។
[៤០] ចិត្ត កើតឡើងហើយ (ក៏មាន) កំពុងកើតឡើង (ក៏មាន) ចិត្ត កំពុងកើតឡើង (ក៏មាន) កើតឡើងហើយ (ក៏មាន)។ ចិត្ត មិនកើតឡើងហើយ (ក៏មាន) កាលមិនកើតឡើង (ក៏មាន) ចិត្ត កាលមិនកើតឡើង (ក៏មាន) មិនកើតឡើងហើយ (ក៏មាន)។
[៤១] ចិត្ត រលត់ហើយ (ក៏មាន) កំពុងរលត់ (ក៏មាន) ចិត្តកំពុងរលត់ (ក៏មាន) រលត់ហើយ (ក៏មាន)។ ចិត្តមិនរលត់ហើយ (ក៏មាន) កាលមិនរលត់ (ក៏មាន) ចិត្ត កាលមិនរលត់ (ក៏មាន) មិនរលត់ហើយ ក៏មាន។
[៤២] ចិត្តណា របស់បុគ្គលណា កាលកើតឡើង ជាចិត្តកន្លង
ID: 637826930054102521
ទៅកាន់ទំព័រ៖