ព្រះត្រៃបិដក ភាគ ៩១

 [៣] ចិត្ត​របស់​បុគ្គល​ណា រមែង​រលត់ ចិត្ត​របស់​បុគ្គល​នោះ ឈ្មោះថា​កើតឡើង​ហើយ ឬក៏​ចិត្ត​របស់​បុគ្គល​ណា កើតឡើង​ហើយ ចិត្ត​របស់​បុគ្គល​នោះ រមែង​រលត់។ ចិត្ត​របស់​បុគ្គល​ណា រមែង​មិន​រលត់ ចិត្ត​របស់​បុគ្គល​នោះ ឈ្មោះថា មិនកើត​ឡើង​ហើយ ឬក៏​ចិត្ត​របស់​បុគ្គល​ណា មិនកើត​ឡើង​ហើយ ចិត្ត​របស់​បុគ្គល​នោះ រមែង​មិន​រលត់។
 [៤] ចិត្ត​របស់​បុគ្គល​ណា រមែង​កើតឡើង ចិត្ត​របស់​បុគ្គល​នោះ ឈ្មោះថា​ធ្លាប់​កើតឡើង​ហើយ ឬក៏​ចិត្ត​របស់​បុគ្គល​ណា ធ្លាប់​កើតឡើង​ហើយ ចិត្ត​របស់​បុគ្គល​នោះ រមែង​កើតឡើង។ ចិត្ត​របស់​បុគ្គល​ណា រមែង​មិនកើត​ឡើង ចិត្ត​របស់​បុគ្គល​នោះ ឈ្មោះថា មិនធ្លាប់​កើតឡើង​ហើយ ឬក៏​ចិត្ត​របស់​បុគ្គល​ណា មិនធ្លាប់​កើតឡើង​ហើយ ចិត្ត​របស់​បុគ្គល​នោះ មិនកើត​ឡើង។ ចិត្ត​របស់​បុគ្គល​ណា រមែង​កើតឡើង ចិត្ត​របស់​បុគ្គល​នោះ នឹង​កើតឡើង ឬក៏​ចិត្ត​របស់​បុគ្គល​ណា នឹង​កើតឡើង ចិត្ត​របស់​បុគ្គល​នោះ រមែង​កើតឡើង។ ចិត្ត​របស់​បុគ្គល​ណា មិនកើត​ឡើង ចិត្ត​របស់​បុគ្គល​នោះ នឹង​មិនកើត​ឡើង ឬក៏​ចិត្ត​របស់​បុគ្គល​ណា នឹង​មិនកើត​ឡើង ចិត្ត​របស់​បុគ្គល​នោះ រមែង​មិនកើត​ឡើង។ ចិត្ត​របស់​បុគ្គល​ណា ធ្លាប់​កើតឡើង​ហើយ ចិត្ត​របស់​បុគ្គល​នោះ ឈ្មោះថា នឹង​កើតឡើង ឬក៏​ចិត្ត​របស់​បុគ្គល​ណា នឹង​កើតឡើង ចិត្ត​របស់​បុគ្គល​នោះ ធ្លាប់​កើតឡើង​ហើយ។ ចិត្ត​របស់​បុគ្គល​ណា មិនធ្លាប់​កើតឡើង​ហើយ ចិត្ត​របស់​បុគ្គល​នោះ ឈ្មោះថា​នឹង​មិនកើត​ឡើង
ថយ | ទំព័រទី ២ | បន្ទាប់
ID: 637826925743498066
ទៅកាន់ទំព័រ៖