ព្រះត្រៃបិដក ភាគ ៩១
រមែងកើតឡើង ចិត្តរួញរា របស់បុគ្គលណា រមែងកើតឡើង ចិត្តរាយមាយ របស់បុគ្គលណា រមែងកើតឡើង ចិត្តជាមហគ្គតៈ (រូបាវចរៈ និងអរូបាវចរៈ) របស់បុគ្គលណា រមែងកើតឡើង ចិត្តជាអមហគ្គតៈ (លោកិយៈ និងលោកុត្តរៈ) របស់បុគ្គលណា រមែងកើតឡើង ចិត្តជាសឧត្តរៈ (លោកិយៈ) របស់បុគ្គលណា រមែងកើតឡើង ចិត្តជាអនុត្តរៈ (លោកុត្តរៈ) របស់បុគ្គលណា រមែងកើតឡើង ចិត្តដែលតម្កល់មាំ របស់បុគ្គលណា រមែងកើតឡើង ចិត្តដែលមិនបានតម្កល់មាំ របស់បុគ្គលណា រមែងកើតឡើង ចិត្តរួចស្រឡះ (ចាកអាសវក្កិលេស) របស់បុគ្គលណា រមែងកើតឡើង ចិត្តមិនរួចស្រឡះ របស់បុគ្គលណា រមែងកើតឡើង ចិត្តជាកុសល របស់បុគ្គលណា រមែងកើតឡើង ចិត្តជាអកុសល របស់បុគ្គលណា រមែងកើតឡើង ចិត្តជាអព្យាក្រឹត របស់បុគ្គលណា រមែងកើតឡើង ចិត្តប្រកបដោយសុខវេទនា របស់បុគ្គលណា រមែងកើតឡើង (ធម៌ទាំងនេះ បណ្ឌិតគប្បីរើឡើង ដរាបដល់សរណៈ និងអរណៈ ដោយឧបាយនេះ) ចិត្តជាអរណៈ (មិនសៅហ្មង) របស់បុគ្គលណា រមែងកើតឡើង រមែងមិនរលត់ ចិត្តជាអរណៈ របស់បុគ្គលនោះ នឹងរលត់ នឹងមិនកើតឡើង ឬក៏ចិត្តជាអរណៈ របស់បុគ្គលណា នឹងរលត់ នឹងមិនកើតឡើង ចិត្តជាអរណៈ របស់បុគ្គលនោះ រមែងកើតឡើង រមែងមិនរលត់។
ចប់ ឧទ្ទេសវារៈ។
ID: 637826930463321205
ទៅកាន់ទំព័រ៖