ព្រះត្រៃបិដក ភាគ ៩១
[៤៧] ចិត្តរបស់បុគ្គលណា រមែងកើតឡើង ចិត្តរបស់បុគ្គលនោះ ឈ្មោះថា ធ្លាប់កើតឡើងហើយឬ។ អើ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា ធ្លាប់កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ រមែងកើតឡើងឬ។ ចិត្តរបស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ ធ្លាប់កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត តែចិត្តរបស់ពួកជននោះ រមែងមិនកើតឡើងទេ ចិត្តរបស់ពួកជននោះ ឈ្មោះថា ធ្លាប់កើតឡើងហើយផង រមែងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត។ ចិត្តរបស់បុគ្គលណា រមែងមិនកើតឡើង ចិត្តរបស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយទេឬ។ ធ្លាប់កើតឡើងហើយ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ រមែងមិនកើតឡើងឬ។ មិនមានទេ។ ចិត្តរបស់បុគ្គលណា រមែងកើតឡើង ចិត្តរបស់បុគ្គលនោះ នឹងកើតឡើងឬ។ ចិត្តរបស់ពួកជននោះ រមែងកើតឡើង ក្នុងឧប្បាទក្ខណៈ (ខណៈជាទីកើតឡើង) នៃបច្ឆិមចិត្ត តែចិត្តរបស់ពួកជននោះ នឹងកើតឡើង ក៏មិនមែន ចិត្តរបស់ពួកជននោះ ក្រៅនេះ រមែងកើតឡើងផង នឹងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងកើតឡើង ចិត្តរបស់បុគ្គលនោះ រមែងកើតឡើងឬ។ ចិត្តរបស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ ឈ្មោះថា នឹងកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត តែចិត្តរបស់ជនពួកនោះ រមែងមិនកើតឡើងទេ
ID: 637826931093668543
ទៅកាន់ទំព័រ៖