ព្រះត្រៃបិដក ភាគ ៩១

ក៏​មិនមែន ចិត្ត​របស់​ពួក​ជន​នោះ នឹង​កើតឡើង​ផង រមែង​កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត។ ចិត្ត​របស់​បុគ្គល​ណា រមែង​មិនកើត​ឡើង ចិត្ត​របស់​បុគ្គល​នោះ នឹង​មិនកើត​ឡើង​ទេ​ឬ។ ចិត្ត​របស់​ពួក​ជន​នោះ គឺ​លោក​ដែល​ចូលកាន់​និរោធ និង​ពួក​អសញ្ញ​សត្វ រមែង​មិនកើត​ឡើង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត តែ​ចិត្ត​របស់​ពួក​ជន​នោះ នឹង​មិនកើត​ឡើង ក៏​មិនមែន ចិត្ត​របស់​ពួក​ជន​នោះ រមែង​មិនកើត​ឡើង​ផង នឹង​មិនកើត​ឡើង​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​បច្ឆិម​ចិត្ត។ ម្យ៉ាងទៀត ចិត្ត​របស់​បុគ្គល​ណា នឹង​មិនកើត​ឡើង ចិត្ត​របស់​បុគ្គល​នោះ រមែង​មិនកើត​ឡើង​ទេ​ឬ។ ចិត្ត​របស់​ពួក​ជន​នោះ នឹង​មិនកើត​ឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​បច្ឆិម​ចិត្ត តែ​ចិត្ត​របស់​ពួក​ជន​នោះ រមែង​មិនកើត​ឡើង ក៏​មិនមែន ចិត្ត​របស់​ពួក​ជន​នោះ នឹង​មិនកើត​ឡើង​ផង រមែង​មិនកើត​ឡើង​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​បច្ឆិម​ចិត្ត។ ចិត្ត​របស់​បុគ្គល​ណា ធ្លាប់​កើតឡើង​ហើយ ចិត្ត​របស់​បុគ្គល​នោះ នឹង​កើតឡើង​ឬ។ ចិត្ត​របស់​ពួក​ជន​នោះ ធ្លាប់​កើតឡើង​ហើយ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​បច្ឆិម​ចិត្ត តែ​ចិត្ត​របស់​ពួក​ជន​នោះ នឹង​កើតឡើង ក៏​មិនមែន ចិត្ត​របស់​ពួក​ជន​នោះ ក្រៅពី​នេះ ធ្លាប់​កើតឡើង​ហើយ​ផង នឹង​កើតឡើង​ផង។ ម្យ៉ាងទៀត ចិត្ត​របស់​បុគ្គល​ណា នឹង​កើតឡើង ចិត្ត​របស់​បុគ្គល​នោះ កើតឡើង​ហើយ​ឬ។ អើ។ ចិត្ត​របស់​បុគ្គល​ណា មិនធ្លាប់​កើតឡើង​ហើយ ចិត្ត​របស់​បុគ្គល​នោះ នឹង​មិនកើត​ឡើង​ឬ។ មិន​មាន​ទេ។
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 637826931281949820
ទៅកាន់ទំព័រ៖