ព្រះត្រៃបិដក ភាគ ៩១

ម្យ៉ាងទៀត ចិត្ត​របស់​បុគ្គល​ណា នឹង​មិនកើត​ឡើង ចិត្ត​របស់​បុគ្គល​នោះ មិនធ្លាប់​កើតឡើង​ហើយ​ទេ​ឬ។ ធ្លាប់​កើតឡើង​ហើយ។
 [៤៨] ចិត្ត​របស់​បុគ្គល​ណា រមែង​រលត់ ចិត្ត​របស់​បុគ្គល​នោះ ធ្លាប់​រលត់​ហើយ​ឬ។ អើ។ ម្យ៉ាងទៀត ចិត្ត​របស់​បុគ្គល​ណា ធ្លាប់​រលត់​ហើយ ចិត្ត​របស់​បុគ្គល​នោះ តែង​រលត់​ឬ។ ចិត្ត​របស់​ពួក​ជន​នោះ គឺ​លោក​ដែល​ចូលកាន់​និរោធ និង​ពួក​អសញ្ញ​សត្វ ធ្លាប់​រលត់​ហើយ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត តែ​ចិត្ត​របស់​ពួក​ជន​នោះ តែង​រលត់ ក៏​មិនមែន ចិត្ត​របស់​ពួក​ជន​នោះ ធ្លាប់​រលត់​ហើយ​ផង តែង​រលត់​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត។ ចិត្ត​របស់​បុគ្គល​ណា រមែង​មិន​រលត់ ចិត្ត​របស់​បុគ្គល​នោះ មិនធ្លាប់​រលត់​ហើយ​ទេ​ឬ។ ធ្លាប់​រលត់​ហើយ។ ម្យ៉ាងទៀត ចិត្ត​របស់​បុគ្គល​ណា មិនធ្លាប់​រលត់​ហើយ ចិត្ត​របស់​បុគ្គល​នោះ រមែង​មិន​រលត់​ទេ​ឬ។ មិន​មាន​ទេ។ ចិត្ត​របស់​បុគ្គល​ណា រមែង​រលត់ ចិត្ត​របស់​បុគ្គល​នោះ នឹង​រលត់​ឬ។ ចិត្ត​របស់​ពួក​ជន​នោះ រមែង​រលត់ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​បច្ឆិម​ចិត្ត តែ​ចិត្ត​របស់​ពួក​ជន​នោះ នឹង​រលត់ ក៏​មិនមែន ចិត្ត​របស់​ពួក​ជន​នោះ ក្រៅពី​នេះ រមែង​រលត់​ផង នឹង​រលត់​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត។ ម្យ៉ាងទៀត ចិត្ត​របស់​បុគ្គល​ណា នឹង​រលត់ ចិត្ត​របស់​បុគ្គល​នោះ រមែង​រលត់​ឬ។ ចិត្ត​របស់​ពួក​ជន​នោះ គឺ​លោក​ដែល​ចូលកាន់​និរោធ និង​ពួក​អសញ្ញ​សត្វ នឹង​រលត់ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត តែ​ចិត្ត​របស់​ពួក​ជន​នោះ
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 637826931488356376
ទៅកាន់ទំព័រ៖