ព្រះត្រៃបិដក ភាគ ៩១
រមែងរលត់ ក៏មិនមែន ចិត្តរបស់ពួកជននោះ នឹងរលត់ផង រមែងរលត់ផង ក្នុងភង្គក្ខណៈនៃចិត្ត។ ចិត្តរបស់បុគ្គលណា រមែងមិនរលត់ ចិត្តរបស់បុគ្គលនោះ នឹងមិនរលត់ឬ។ នឹងរលត់។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងមិនរលត់ ចិត្តរបស់បុគ្គលនោះ រមែងមិនរលត់ទេឬ។ រមែងរលត់។ ចិត្តរបស់បុគ្គលណា ធ្លាប់រលត់ហើយ ចិត្តរបស់បុគ្គលនោះ នឹងរលត់ឬ។ ចិត្តរបស់ពួកជននោះ ធ្លាប់រលត់ហើយ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត តែចិត្តរបស់ពួកជននោះ នឹងរលត់ ក៏មិនមែន ចិត្តរបស់ពួកជននោះ ក្រៅពីនេះ ធ្លាប់រលត់ហើយផង នឹងរលត់ផង។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងរលត់ ចិត្តរបស់បុគ្គលនោះ ធ្លាប់រលត់ហើយឬ។ អើ។ ចិត្តរបស់បុគ្គលណា មិនធ្លាប់រលត់ហើយ ចិត្តរបស់បុគ្គលនោះ នឹងមិនរលត់ឬ។ មិនមានទេ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងមិនរលត់ ចិត្តរបស់បុគ្គលនោះ មិនធ្លាប់រលត់ហើយឬ។ ធ្លាប់រលត់ហើយ។
[៤៩] ចិត្តរបស់បុគ្គលណា រមែងកើតឡើង ចិត្តរបស់បុគ្គលនោះ ធ្លាប់រលត់ហើយឬ។ អើ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា ធ្លាប់រលត់ហើយ ចិត្តរបស់បុគ្គលនោះ រមែងកើតឡើងឬ។ ចិត្តរបស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ ធ្លាប់រលត់ហើយ ក្នុងភង្គក្ខណៈនៃចិត្ត តែចិត្តរបស់ពួកជននោះ រមែងកើតឡើង ក៏មិនមែន
ID: 637826931703836664
ទៅកាន់ទំព័រ៖