ព្រះត្រៃបិដក ភាគ ៩១
ចិត្តរបស់ពួកជននោះ ធ្លាប់រលត់ហើយផង រមែងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត។ ចិត្តរបស់បុគ្គលណា រមែងមិនកើតឡើង ចិត្តរបស់បុគ្គលនោះ មិនធ្លាប់រលត់ហើយឬ។ ធ្លាប់រលត់ហើយ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា មិនធ្លាប់រលត់ហើយ ចិត្តរបស់បុគ្គលនោះ រមែងមិនកើតឡើងឬ។ មិនមាន។ ចិត្តរបស់បុគ្គលណា រមែងកើតឡើង ចិត្តរបស់បុគ្គលនោះ នឹងរលត់ឬ។ អើ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងរលត់ ចិត្តរបស់បុគ្គលនោះ រមែងកើតឡើងឬ។ ចិត្តរបស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ នឹងរលត់ក្នុងភង្គក្ខណៈនៃចិត្ត តែចិត្តរបស់ពួកជននោះ រមែងកើតឡើង ក៏មិនមែន ចិត្តរបស់ពួកជននោះ នឹងរលត់ផង រមែងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត។ ចិត្តរបស់បុគ្គលណា រមែងមិនកើតឡើង ចិត្តរបស់បុគ្គលនោះ នឹងមិនរលត់ទេឬ។ ចិត្តរបស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ រមែងមិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត តែចិត្តរបស់ពួកជននោះ នឹងមិនរលត់ ក៏មិនមែន ចិត្តរបស់ពួកជននោះ រមែងមិនកើតឡើងផង នឹងមិនរលត់ផង ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងមិនរលត់ ចិត្តរបស់បុគ្គលនោះ រមែងមិនកើតឡើងឬ។ អើ។ ចិត្តរបស់បុគ្គលណា ធ្លាប់កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ នឹងរលត់ឬ។ ចិត្តរបស់ពួកជននោះ ធ្លាប់កើតឡើងហើយ ក្នុងភង្គក្ខណៈនៃបច្ឆិមចិត្ត
ID: 637826931867586789
ទៅកាន់ទំព័រ៖