ព្រះត្រៃបិដក ភាគ ៩១
តែចិត្តរបស់ពួកជននោះ នឹងរលត់ ក៏មិនមែន ចិត្តរបស់ពួកជននោះ ក្រៅពីនេះ ធ្លាប់កើតឡើងហើយផង នឹងរលត់ផង។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងរលត់ ចិត្តរបស់បុគ្គលនោះ ធ្លាប់កើតឡើងហើយឬ។ អើ។ ចិត្តរបស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ នឹងមិនរលត់ទេឬ។ មិនមានទេ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងមិនរលត់ ចិត្តរបស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយឬ។ ធ្លាប់កើតឡើងហើយ។
[៥០] ចិត្តរបស់បុគ្គលណា រមែងកើតឡើង ចិត្តរបស់បុគ្គលនោះ មិនរលត់ទេឬ។ អើ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា រមែងមិនរលត់ ចិត្តរបស់បុគ្គលនោះ រមែងកើតឡើងឬ។ ចិត្តរបស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ រមែងមិនរលត់ទេ តែចិត្តរបស់ពួកជននោះ រមែងកើតឡើង ក៏មិនមែន ចិត្តរបស់ពួកជននោះ រមែងមិនរលត់ផង រមែងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត។ ចិត្តរបស់បុគ្គលណា រមែងមិនកើតឡើង ចិត្តរបស់បុគ្គលនោះ តែងរលត់ឬ។ ចិត្តរបស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ រមែងមិនកើតឡើងទៀតទេ តែចិត្តរបស់ពួកជននោះ រមែងរលត់ ក៏មិនមែន ចិត្តរបស់ពួកជននោះ រមែងមិនកើតឡើងផង រមែងរលត់ផង ក្នុងភង្គក្ខណៈនៃចិត្ត។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា រមែងរលត់ ចិត្តរបស់បុគ្គលនោះ មិនកើតឡើងឬ។ អើ។
ID: 637826932074305431
ទៅកាន់ទំព័រ៖