ព្រះត្រៃបិដក ភាគ ៩១
ឬក៏ចិត្តរបស់បុគ្គលណា នឹងមិនកើតឡើង ចិត្តរបស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយ។
[៥] ចិត្តរបស់បុគ្គលណា រមែងរលត់ ចិត្តរបស់បុគ្គលនោះ ឈ្មោះថាធ្លាប់រលត់ហើយ ឬក៏ចិត្តរបស់បុគ្គលណា ធ្លាប់រលត់ហើយ ចិត្តរបស់បុគ្គលនោះ រមែងរលត់។ ចិត្តរបស់បុគ្គលណា រមែងមិនរលត់ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា មិនធ្លាប់រលត់ហើយ ឬក៏ចិត្តរបស់បុគ្គលណា មិនធ្លាប់រលត់ហើយ ចិត្តរបស់បុគ្គលនោះ រមែងមិនរលត់។ ចិត្តរបស់បុគ្គលណា រមែងរលត់ ចិត្តរបស់បុគ្គលនោះ ឈ្មោះថានឹងរលត់ ឬក៏ចិត្តរបស់បុគ្គលណា នឹងរលត់ ចិត្តរបស់បុគ្គលនោះ រមែងរលត់។ ចិត្តរបស់បុគ្គលណា រមែងមិនរលត់ ចិត្តរបស់បុគ្គលនោះ ឈ្មោះថានឹងមិនរលត់ ឬក៏ចិត្តរបស់បុគ្គលណា នឹងមិនរលត់ ចិត្តរបស់បុគ្គលនោះ រមែងមិនរលត់។ ចិត្តរបស់បុគ្គលណា ធ្លាប់រលត់ហើយ ចិត្តរបស់បុគ្គលនោះ ឈ្មោះថានឹងរលត់ទៅ ឬក៏ចិត្តរបស់បុគ្គលណា នឹងរលត់ ចិត្តរបស់បុគ្គលនោះ ធ្លាប់រលត់ហើយ។ ចិត្តរបស់បុគ្គលណា មិនធ្លាប់រលត់ហើយ ចិត្តរបស់បុគ្គលនោះ ឈ្មោះថានឹងមិនរលត់ ឬក៏ចិត្តរបស់បុគ្គលណា នឹងមិនរលត់ ចិត្តរបស់បុគ្គលនោះ មិនធ្លាប់រលត់ហើយ។
[៦] ចិត្តរបស់បុគ្គលណា រមែងកើតឡើង ចិត្តរបស់បុគ្គលនោះ ឈ្មោះថាធ្លាប់រលត់ហើយ ឬក៏ចិត្តរបស់បុគ្គលណា ធ្លាប់រលត់ហើយ
ID: 637826926007560992
ទៅកាន់ទំព័រ៖