ព្រះត្រៃបិដក ភាគ ៩១
ចិត្តរបស់បុគ្គលណា កាលមិនរលត់ ចិត្តរបស់បុគ្គលនោះ មិនកើតឡើងហើយឬ។ ចិត្តរបស់ពួកជននោះ កាលមិនរលត់ ក្នុងឧប្បាទក្ខណៈនៃចិត្ត តែចិត្តរបស់ពួកជននោះ មិនកើតឡើងហើយ ក៏មិនមែន ចិត្តរបស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ កាលមិនរលត់ផង មិនកើតឡើងហើយផង។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា មិនកើតឡើងហើយ ចិត្តរបស់បុគ្គលនោះ កាលមិនរលត់ឬទេ។ អើ។
[៥៣] ចិត្តរបស់បុគ្គលណា កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា ធ្លាប់កើតឡើងហើយឬ។ អើ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា ធ្លាប់កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា កើតឡើងហើយឬ។ ចិត្តរបស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ ធ្លាប់កើតឡើងហើយ តែចិត្តរបស់ពួកជននោះ កើតឡើងហើយ ក៏មិនមែន ចិត្តរបស់ពួកជននោះ ដែលព្រមព្រៀងដោយចិត្ត ធ្លាប់កើតឡើងហើយផង កើតឡើងហើយផង។ ចិត្តរបស់បុគ្គលណា កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ នឹងកើតឡើងឬ។ ចិត្តរបស់ពួកជននោះ ដែលព្រមព្រៀងដោយបច្ឆិមចិត្ត កើតឡើងហើយ តែចិត្តរបស់ពួកជននោះ នឹងកើតឡើង ក៏មិនមែន ចិត្តរបស់ពួកជននោះ ក្រៅពីនេះ ដែលព្រមព្រៀងដោយចិត្ត កើតឡើងហើយផង នឹងកើតឡើងផង។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងកើតឡើង ចិត្តរបស់បុគ្គលនោះ ឈ្មោះថា កើតឡើងហើយឬ។ ចិត្តរបស់ពួកជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ
ID: 637826932543439551
ទៅកាន់ទំព័រ៖