ព្រះត្រៃបិដក ភាគ ៩១

នឹង​កើតឡើង តែ​ចិត្ត​របស់​ពួក​ជន​នោះ កើតឡើង​ហើយ ក៏​មិនមែន ចិត្ត​របស់​ពួក​ជន​នោះ ដែល​ព្រមព្រៀង​ដោយចិត្ត នឹង​កើតឡើង​ផង កើតឡើង​ហើយ​ផង។ ចិត្ត​របស់​បុគ្គល​ណា មិនកើត​ឡើង​ហើយ ចិត្ត​របស់​បុគ្គល​នោះ មិនធ្លាប់​កើតឡើង​ហើយ​ឬ។ ធ្លាប់​កើតឡើង​ហើយ។ ម្យ៉ាងទៀត ចិត្ត​របស់​បុគ្គល​ណា មិនធ្លាប់​កើតឡើង​ហើយ ចិត្ត​របស់​បុគ្គល​នោះ មិនកើត​ឡើង​ហើយ​ឬ។ មិន​មាន​ទេ។ ចិត្ត​របស់​បុគ្គល​ណា មិនកើត​ឡើង​ហើយ ចិត្ត​របស់​បុគ្គល​នោះ នឹង​មិនកើត​ឡើង​ឬ។ នឹង​កើតឡើង។ ម្យ៉ាងទៀត ចិត្ត​របស់​បុគ្គល​ណា នឹង​មិនកើត​ឡើង ចិត្ត​របស់​បុគ្គល​នោះ មិនកើត​ឡើង​ហើយ​ឬ។ កើតឡើង​ហើយ។
 [៥៤] ចិត្ត​របស់​បុគ្គល​ណា ធ្លាប់​កើតឡើង​ហើយ តែ​ចិត្ត​របស់​បុគ្គល​នោះ កើតឡើង​ហើយ ក៏​មិនមែន ចិត្ត​របស់​បុគ្គល​នោះ នឹង​កើតឡើង​ឬ។ អើ។ ម្យ៉ាងទៀត ចិត្ត​របស់​បុគ្គល​ណា នឹង​កើតឡើង តែ​ចិត្ត​របស់​បុគ្គល​នោះ កើតឡើង​ហើយ ក៏​មិនមែន ចិត្ត​របស់​បុគ្គល​នោះ ធ្លាប់​កើតឡើង​ហើយ​ឬ។ អើ។ ចិត្ត​របស់​បុគ្គល​ណា មិនធ្លាប់​កើតឡើង​ហើយ តែ​ចិត្ត​របស់​បុគ្គល​នោះ មិនកើត​ឡើង​ហើយ ក៏​មិនមែន ចិត្ត​របស់​បុគ្គល​នោះ នឹង​មិនកើត​ឡើង​ឬ។ មិន​មាន​ទេ។ ម្យ៉ាងទៀត ចិត្ត​របស់​បុគ្គល​ណា នឹង​មិនកើត​ឡើង តែ​ចិត្ត​របស់​បុគ្គល​នោះ មិនកើត​ឡើង​ហើយ ក៏​មិនមែន ចិត្ត​របស់​បុគ្គល​នោះ មិនធ្លាប់​កើតឡើង​ហើយ​ឬ។ ធ្លាប់​កើតឡើង​ហើយ។
ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 637826932757501728
ទៅកាន់ទំព័រ៖