ព្រះត្រៃបិដក ភាគ ៩១

 [៥៥] ចិត្ត​កើតឡើង​ហើយ (ក៏​មាន) កំពុង​កើតឡើង (ក៏​មាន) ឬ។ ចិត្ត​កើតឡើង​ហើយ ក្នុង​ភង្គ​ក្ខ​ណៈ ឈ្មោះថា កំពុង​កើតឡើង ក៏​មិនមែន គឺ​កើតឡើង​ហើយ​ផង កំពុង​កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ។ ចិត្ត​កំពុង​កើតឡើង (ក៏​មាន) កើតឡើង​ហើយ (ក៏​មាន) ឬ។ អើ។ ចិត្ត​មិនកើត​ឡើង​ហើយ (ក៏​មាន) កាល​មិនកើត​ឡើង (ក៏​មាន) ឬ។ អើ។ ចិត្ត​កាល​មិនកើត​ឡើង (ក៏​មាន) មិនកើត​ឡើង​ហើយ (ក៏​មាន) ឬ។ ចិត្ត​កាល​មិនកើត​ឡើង ក្នុង​ភង្គ​ក្ខ​ណៈ ឈ្មោះថា មិនកើត​ឡើង​ហើយ ក៏​មិនមែន ចិត្តជា​អតីត និង​អនាគត ឈ្មោះថា កាល​មិនកើត​ឡើង​ផង មិនកើត​ឡើង​ហើយ​ផង។
 [៥៦] ចិត្ត រលត់​ហើយ (ក៏​មាន) កាល​រលត់ (ក៏​មាន) ឬ។ មិនមែនទេ។ ចិត្ត កាល​រលត់ (ក៏​មាន) រលត់​ហើយ (ក៏​មាន) ឬ។ មិនមែនទេ។ ចិត្ត​មិន​រលត់​ហើយ (ក៏​មាន) កាល​មិន​រលត់ (ក៏​មាន) ឬ។ ចិត្ត​មិន​រលត់​ហើយ ក្នុង​ភង្គ​ក្ខ​ណៈ តែ​ឈ្មោះថា កាល​មិន​រលត់ ក៏​មិនមែន គឺ​ចិត្តជា​អនាគត មិន​រលត់​ផង កាល​មិន​រលត់​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ។ ចិត្ត កាល​មិន​រលត់ (ក៏​មាន) មិន​រលត់​ហើយ (ក៏​មាន) ឬ។ ចិត្តជា​អតីត កាល​មិន​រលត់​ទេ តែ​ឈ្មោះថា មិន​រលត់​ហើយ ក៏​មិនមែន ចំណែកខាង​ចិត្តជា​អនាគត កាល​មិន​រលត់​ផង មិន​រលត់​ហើយ​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ។
ថយ | ទំព័រទី ៣៣ | បន្ទាប់
ID: 637826932972981647
ទៅកាន់ទំព័រ៖