ព្រះត្រៃបិដក ភាគ ៩១
ធម្មវារនិទ្ទេស
[៥៨] ចិត្តណា រមែងកើតឡើង រមែងមិនរលត់ ចិត្តនោះ នឹងរលត់ នឹងមិនកើតឡើងទេឬ។ អើ។ ម្យ៉ាងទៀត ចិត្តណា នឹងរលត់ នឹងមិនកើតឡើង ចិត្តនោះ រមែងកើតឡើង រមែងមិនរលត់ទេឬ។ អើ។ ចិត្តណា រមែងមិនកើតឡើង រមែងរលត់ ចិត្តនោះ នឹងមិនរលត់ នឹងកើតឡើងឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា នឹងមិនរលត់ នឹងកើតឡើង ចិត្តនោះ រមែងមិនកើតឡើង រមែងរលត់ឬ។ មិនមានទេ។
[៥៩] ចិត្តណា រមែងកើតឡើង ចិត្តនោះ ឈ្មោះថា កើតឡើងហើយឬ។ អើ។ ម្យ៉ាងទៀត ចិត្តណា កើតឡើងហើយ ចិត្តនោះ រមែងកើតឡើងឬ។ ចិត្តកើតឡើងហើយ ក្នុងភង្គក្ខណៈ តែចិត្តនោះ រមែងកើតឡើង ក៏មិនមែន ចិត្តកើតឡើងហើយផង រមែងកើតឡើងផង ក្នុងឧប្បាទក្ខណៈ។ ចិត្តណា រមែងមិនកើតឡើង ចិត្តនោះ មិនកើតឡើងហើយឬ។ ចិត្តរមែងមិនកើតឡើងក្នុងភង្គក្ខណៈ តែចិត្តនោះ មិនកើតឡើងហើយ ក៏មិនមែន គឺចិត្តជាអតីត និងអនាគត រមែងមិនកើតឡើងផង មិនកើតឡើងហើយផង។ ម្យ៉ាងទៀត ចិត្តណា មិនកើតឡើងហើយ ចិត្តនោះ រមែងមិនកើតឡើងឬ។ អើ។
[៦០] ចិត្តណា រមែងរលត់ ចិត្តនោះ ឈ្មោះថា កើតឡើងហើយឬ។ អើ។ ម្យ៉ាងទៀត ចិត្តណា កើតឡើងហើយ ចិត្តនោះ
ID: 637826933439387948
ទៅកាន់ទំព័រ៖