ព្រះត្រៃបិដក ភាគ ៩១

រមែង​រលត់​ឬ។ ចិត្ត​កើតឡើង​ហើយ ក្នុង​ឧប្បាទ​ក្ខ​ណៈ តែ​ចិត្ត​នោះ រមែង​រលត់ ក៏​មិនមែន ចិត្ត​កើតឡើង​ហើយ​ផង រមែង​រលត់​ផង ក្នុង​ភង្គ​ក្ខ​ណៈ។ ចិត្ត​ណា រមែង​មិន​រលត់ ចិត្ត​នោះ ឈ្មោះថា មិនកើត​ឡើង​ហើយ​ឬ។ ចិត្ត​រមែង​មិន​រលត់ ក្នុង​ឧប្បាទ​ក្ខ​ណៈ (តែ​ចិត្ត​នោះ រមែង​មិន​រលត់ ក៏​មិនមែន) ចិត្ត​នោះ ឈ្មោះថា មិនកើត​ឡើង​ហើយ ក៏​មិនមែន គឺ​ចិត្តជា​អតីត និង​អនាគត រមែង​មិន​រលត់​ផង មិនកើត​ឡើង​ហើយ​ផង។ ម្យ៉ាងទៀត ចិត្ត​ណា មិនកើត​ឡើង​ហើយ ចិត្ត​នោះ រមែង​មិន​រលត់​ទេ​ឬ។ អើ។
 [៦១] ចិត្ត​ណា រមែង​កើតឡើង ចិត្ត​នោះ ឈ្មោះថា ធ្លាប់​កើតឡើង​ហើយ​ឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្ត​ណា ធ្លាប់​កើតឡើង​ហើយ ចិត្ត​នោះ រមែង​កើតឡើង​ឬ។ មិនមែនទេ។ ចិត្ត​ណា រមែង​មិនកើត​ឡើង ចិត្ត​នោះ មិនធ្លាប់​កើតឡើង​ហើយ​ឬ។ ចិត្ត​ដែល​កន្លង​ហើយ រមែង​មិនកើត​ឡើង​ទេ តែ​ចិត្ត​នោះ ឈ្មោះថា មិនធ្លាប់​កើតឡើង​ហើយ ក៏​មិនមែន គឺ​ចិត្តជា​អនាគត ក្នុង​ភង្គ​ក្ខ​ណៈ រមែង​មិនកើត​ឡើង​ផង មិនធ្លាប់​កើតឡើង​ហើយ​ផង។ ម្យ៉ាងទៀត ចិត្ត​ណា មិនធ្លាប់​កើតឡើង​ហើយ ចិត្ត​នោះ រមែង​មិនកើត​ឡើង​ឬ។ ចិត្ត​ក្នុង​ឧប្បាទ​ក្ខ​ណៈ មិនធ្លាប់​កើតឡើង​ហើយ ទាំង​ចិត្ត​នោះ រមែង​មិនកើត​ឡើង ក៏​មិនមែន គឺ​ចិត្តជា​អនាគត ក្នុង​ភង្គ​ក្ខ​ណៈ មិនធ្លាប់​កើតឡើង​ហើយ​ផង រមែង​មិនកើត​ឡើង​ផង។ ចិត្ត​ណា រមែង​កើតឡើង ចិត្ត​នោះ នឹង​កើតឡើង​ឬ។ មិនមែនទេ។
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 637826933641445753
ទៅកាន់ទំព័រ៖