ព្រះត្រៃបិដក ភាគ ៩១

ម្យ៉ាងទៀត ចិត្ត​ណា នឹង​កើតឡើង ចិត្ត​នោះ រមែង​កើតឡើង​ឬ។ មិនមែនទេ។ ចិត្ត​ណា រមែង​មិនកើត​ឡើង ចិត្ត​នោះ នឹង​មិនកើត​ឡើង​ទេ​ឬ។ ចិត្តជា​អនាគត រមែង​មិនកើត​ឡើង​ទេ តែ​ចិត្ត​នោះ នឹង​មិនកើត​ឡើង ក៏​មិនមែន គឺ​ចិត្ត​ដែល​កន្លង​ហើយ ក្នុង​ភង្គ​ក្ខ​ណៈ រមែង​មិនកើត​ឡើង​ផង នឹង​មិនកើត​ឡើង​ផង។ ម្យ៉ាងទៀត ចិត្ត​ណា នឹង​មិនកើត​ឡើង ចិត្ត​នោះ រមែង​មិនកើត​ឡើង​ឬ។ ចិត្ត​ក្នុង​ឧប្បាទ​ក្ខ​ណៈ នឹង​មិនកើត​ឡើង​ទេ តែ​ចិត្ត​នោះ រមែង​មិនកើត​ឡើង ក៏​មិនមែន គឺ​ចិត្ត​ដែល​កន្លង​ហើយ ក្នុង​ភង្គ​ក្ខ​ណៈ នឹង​មិនកើត​ឡើង​ផង រមែង​មិនកើត​ឡើង​ផង។ ចិត្ត​ណា ធ្លាប់​កើតឡើង​ហើយ ចិត្ត​នោះ​នឹង​កើតឡើង​ឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្ត​ណា នឹង​កើតឡើង ចិត្ត​នោះ ធ្លាប់​កើតឡើង​ហើយ​ឬ។ មិនមែនទេ។ ចិត្ត​ណា មិនធ្លាប់​កើតឡើង​ហើយ ចិត្ត​នោះ នឹង​មិនកើត​ឡើង​ទេ​ឬ។ ចិត្តជា​អនាគត មិនធ្លាប់​កើតឡើង​ហើយ តែ​ចិត្ត​នោះ នឹង​មិនកើត​ឡើង ក៏​មិនមែន ចិត្តជា​បច្ចុប្បន្ន មិនធ្លាប់​កើតឡើង​ហើយ​ផង នឹង​មិនកើត​ឡើង​ផង។ ម្យ៉ាងទៀត ចិត្ត​ណា នឹង​មិនកើត​ឡើង ចិត្ត​នោះ មិនធ្លាប់​កើតឡើង​ហើយ​ទេ​ឬ។ ចិត្តជា​អតីត នឹង​មិនកើត​ឡើង​ទេ តែ​ចិត្ត​នោះ មិនធ្លាប់​កើតឡើង​ហើយ ក៏​មិនមែន ចិត្តជា​បច្ចុប្បន្ន នឹង​មិនកើត​ឡើង​ផង មិនធ្លាប់​កើតឡើង​ហើយ​ផង។
 [៦២] ចិត្ត​ណា រមែង​រលត់ ចិត្ត​នោះ ធ្លាប់​រលត់​ហើយ​ឬ។
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 637826933842538979
ទៅកាន់ទំព័រ៖