ព្រះត្រៃបិដក ភាគ ៩១

មិនមែនទេ។ ម្យ៉ាងទៀត ចិត្ត​ណា ធ្លាប់​រលត់​ហើយ ចិត្ត​នោះ រមែង​រលត់​ឬ។ មិនមែនទេ។ ចិត្ត​ណា រមែង​មិន​រលត់ ចិត្ត​នោះ មិនធ្លាប់​រលត់​ហើយ​ឬ។ ចិត្តជា​អតីត រមែង​មិន​រលត់ តែ​ចិត្ត​នោះ មិនធ្លាប់​រលត់​ហើយ ក៏​មិនមែន ចិត្តជា​អនាគត ក្នុង​ឧប្បាទ​ក្ខ​ណៈ រមែង​មិន​រលត់​ផង មិនធ្លាប់​រលត់​ហើយ​ផង។ ម្យ៉ាងទៀត ចិត្ត​ណា មិនធ្លាប់​រលត់​ហើយ ចិត្ត​នោះ រមែង​មិន​រលត់​ទេ​ឬ។ ចិត្ត​ក្នុង​ភង្គ​ក្ខ​ណៈ មិនធ្លាប់​រលត់​ហើយ តែ​ចិត្ត​នោះ រមែង​មិន​រលត់ ក៏​មិនមែន ចិត្តជា​អនាគត ក្នុង​ឧប្បាទ​ក្ខ​ណៈ មិនធ្លាប់​រលត់​ហើយ​ផង រមែង​មិន​រលត់​ផង។ ចិត្ត​ណា រមែង​រលត់ ចិត្ត​នោះ នឹង​រលត់​ឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្ត​ណា នឹង​រលត់ ចិត្ត​នោះ រមែង​រលត់​ឬ។ មិនមែនទេ។ ចិត្ត​ណា រមែង​មិន​រលត់ ចិត្ត​នោះ នឹង​មិន​រលត់​ទេ​ឬ។ ចិត្តជា​អនាគត ក្នុង​ឧប្បាទ​ក្ខ​ណៈ រមែង​មិន​រលត់​ទេ តែ​ចិត្ត​នោះ នឹង​មិន​រលត់ ក៏​មិនមែន ចិត្តជា​អតីត រមែង​មិន​រលត់​ផង នឹង​មិន​រលត់​ផង។ ម្យ៉ាងទៀត ចិត្ត​ណា នឹង​មិន​រលត់ ចិត្ត​នោះ រមែង​មិន​រលត់​ទេ​ឬ។ ចិត្ត​ក្នុង​ភង្គ​ក្ខ​ណៈ នឹង​មិន​រលត់ តែ​ចិត្ត​នោះ រមែង​មិន​រលត់ ក៏​មិនមែន ចិត្តជា​អតីត នឹង​មិន​រលត់​ផង រមែង​មិន​រលត់​ផង។ ចិត្ត​ណា ធ្លាប់​រលត់​ហើយ ចិត្ត​នោះ នឹង​រលត់​ឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្ត​ណា នឹង​រលត់ ចិត្ត​នោះ ធ្លាប់​រលត់​ហើយ​ឬ។ មិនមែនទេ។
ថយ | ទំព័រទី ៣៨ | បន្ទាប់
ID: 637826934016914315
ទៅកាន់ទំព័រ៖