ព្រះត្រៃបិដក ភាគ ៩១

ចិត្ត​របស់​បុគ្គល​នោះ រមែង​កើតឡើង។ ចិត្ត​របស់​បុគ្គល​ណា មិនកើត​ឡើង ចិត្ត​របស់​បុគ្គល​នោះ ឈ្មោះថា មិនធ្លាប់​រលត់​ហើយ ឬក៏​ចិត្ត​របស់​បុគ្គល​ណា មិនធ្លាប់​រលត់​ហើយ ចិត្ត​របស់​បុគ្គល​នោះ រមែង​មិនកើត​ឡើង។ ចិត្ត​របស់​បុគ្គល​ណា រមែង​កើតឡើង ចិត្ត​របស់​បុគ្គល​នោះ ឈ្មោះថា នឹង​រលត់ ឬក៏​ចិត្ត​របស់​បុគ្គល​ណា នឹង​រលត់ ចិត្ត​របស់​បុគ្គល​នោះ រមែង​កើតឡើង។ ចិត្ត​របស់​បុគ្គល​ណា រមែង​មិនកើត​ឡើង ចិត្ត​របស់​បុគ្គល​នោះ ឈ្មោះថា នឹង​មិន​រលត់ ឬក៏​ចិត្ត​របស់​បុគ្គល​ណា នឹង​មិន​រលត់ ចិត្ត​របស់​បុគ្គល​នោះ រមែង​មិនកើត​ឡើង។ ចិត្ត​របស់​បុគ្គល​ណា ធ្លាប់​កើតឡើង​ហើយ ចិត្ត​របស់​បុគ្គល​នោះ ឈ្មោះថា នឹង​រលត់ ឬក៏​ចិត្ត​របស់​បុគ្គល​ណា នឹង​រលត់ ចិត្ត​របស់​បុគ្គល​នោះ ធ្លាប់​កើតឡើង​ហើយ។ ចិត្ត​របស់​បុគ្គល​ណា មិនធ្លាប់​កើតឡើង​ហើយ ចិត្ត​របស់​បុគ្គល​នោះ ឈ្មោះថា នឹង​មិន​រលត់ ឬក៏​ចិត្ត​របស់​បុគ្គល​ណា នឹង​មិន​រលត់ ចិត្ត​របស់​បុគ្គល​នោះ មិនធ្លាប់​កើតឡើង​ហើយ។
 [៧] ចិត្ត​របស់​បុគ្គល​ណា រមែង​កើតឡើង ចិត្ត​របស់​បុគ្គល​នោះ ឈ្មោះថា រមែង​មិន​រលត់ ឬក៏​ចិត្ត​របស់​បុគ្គល​ណា រមែង​មិន​រលត់ ចិត្ត​របស់​បុគ្គល​នោះ រមែង​កើតឡើង។ ចិត្ត​របស់​បុគ្គល​ណា រមែង​មិនកើត​ឡើង ចិត្ត​របស់​បុគ្គល​នោះ ឈ្មោះថា រមែង​រលត់ ឬក៏​ចិត្ត​របស់​បុគ្គល​ណា រមែង​រលត់ ចិត្ត​របស់​បុគ្គល​នោះ រមែង​មិនកើត​ឡើង។
ថយ | ទំព័រទី ៤ | បន្ទាប់
ID: 637826926203654235
ទៅកាន់ទំព័រ៖