ព្រះត្រៃបិដក ភាគ ៩១

តែ​ចិត្ត​នោះ រមែង​កើតឡើង ក៏​មិនមែន ចិត្ត​ក្នុង​ឧប្បាទ​ក្ខ​ណៈ នឹង​រលត់​ផង រមែង​កើតឡើង​ផង។ ចិត្ត​ណា រមែង​មិនកើត​ឡើង ចិត្ត​នោះ នឹង​មិន​រលត់​ទេ​ឬ។ ចិត្តជា​អនាគត រមែង​មិនកើត​ឡើង​ទេ តែ​ចិត្ត​នោះ នឹង​មិន​រលត់ ក៏​មិនមែន ចំណែកខាង​ចិត្តជា​អតីត ក្នុង​ភង្គ​ក្ខ​ណៈ រមែង​មិនកើត​ឡើង​ផង នឹង​មិន​រលត់​ផង។ ម្យ៉ាងទៀត ចិត្ត​ណា នឹង​មិន​រលត់ ចិត្ត​នោះ រមែង​មិនកើត​ឡើង​ឬ។ អើ។ ចិត្ត​ណា ធ្លាប់​កើតឡើង​ហើយ ចិត្ត​នោះ នឹង​មិន​រលត់​ឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្ត​ណា នឹង​រលត់ ចិត្ត​នោះ ធ្លាប់​កើតឡើង​ហើយ​ឬ។ មិនមែនទេ។ ចិត្ត​ណា មិនធ្លាប់​កើតឡើង​ហើយ ចិត្ត​នោះ នឹង​មិន​រលត់​ទេ​ឬ។ ចំណែកខាង​ចិត្តជា​អនាគត ក្នុង​ឧប្បាទ​ក្ខ​ណៈ មិនធ្លាប់​កើតឡើង​ហើយ តែ​ចិត្ត​នោះ នឹង​មិន​រលត់ ក៏​មិនមែន ចិត្ត​ក្នុង​ភង្គ​ក្ខ​ណៈ មិនធ្លាប់​កើតឡើង​ហើយ​ផង នឹង​មិន​រលត់​ផង។ ម្យ៉ាងទៀត ចិត្ត​ណា នឹង​មិន​រលត់ ចិត្ត​នោះ មិនធ្លាប់​កើតឡើង​ហើយ​ទេ​ឬ។ ចិត្តជា​អតីត នឹង​មិន​រលត់​ទេ តែ​ចិត្ត​នោះ មិនធ្លាប់​កើតឡើង​ហើយ ក៏​មិនមែន ចិត្ត​ក្នុង​ភង្គ​ក្ខ​ណៈ នឹង​មិន​រលត់​ផង មិនធ្លាប់​កើតឡើង​ហើយ​ផង។
 [៦៤] ចិត្ត​ណា រមែង​កើតឡើង ចិត្ត​នោះ រមែង​មិន​រលត់​ទេ​ឬ។ អើ។ ម្យ៉ាងទៀត ចិត្ត​ណា រមែង​មិន​រលត់ ចិត្ត​នោះ រមែង​កើតឡើង​ឬ។ ចិត្តជា​អតីត និង​អនាគត រមែង​មិន​រលត់​ទេ
ថយ | ទំព័រទី ៤០ | បន្ទាប់
ID: 637826934426457509
ទៅកាន់ទំព័រ៖