ព្រះត្រៃបិដក ភាគ ៩១

តែ​ចិត្ត​នោះ កើតឡើង ក៏​មិនមែន ចិត្ត​ក្នុង​ឧប្បាទ​ក្ខ​ណៈ រមែង​មិន​រលត់​ផង រមែង​កើតឡើង​ផង។ ចិត្ត​ណា រមែង​មិនកើត​ឡើង ចិត្ត​នោះ រមែង​រលត់​ឬ។ ចិត្តជា​អតីត និង​អនាគត រមែង​មិនកើត​ឡើង​ទេ តែ​ចិត្ត​នោះ រមែង​រលត់ ក៏​មិនមែន ចិត្ត​ក្នុង​ភង្គ​ក្ខ​ណៈ រមែង​មិនកើត​ឡើង​ផង រមែង​រលត់​ផង។ ម្យ៉ាងទៀត ចិត្ត​ណា រមែង​រលត់ ចិត្ត​នោះ រមែង​មិនកើត​ឡើង​ឬ។ អើ។
 [៦៥] ចិត្ត​ណា កំពុង​កើតឡើង ចិត្ត​នោះ ឈ្មោះថា កើតឡើង​ហើយ​ឬ។ អើ។ ម្យ៉ាងទៀត ចិត្ត​ណា កើតឡើង​ហើយ ចិត្ត​នោះ ឈ្មោះថា កំពុង​កើតឡើង​ឬ។ ចិត្ត​ក្នុង​ភង្គ​ក្ខ​ណៈ កើតឡើង​ហើយ តែ​ចិត្ត​នោះ ឈ្មោះថា កំពុង​កើតឡើង ក៏​មិនមែន ចិត្ត​ក្នុង​ឧប្បាទ​ក្ខ​ណៈ កើតឡើង​ហើយ​ផង កំពុង​កើតឡើង​ផង។ ចិត្ត​ណា កាល​មិនកើត​ឡើង ចិត្ត​នោះ ឈ្មោះថា មិនកើត​ឡើង​ហើយ​ឬ។ ចិត្ត​ក្នុង​ភង្គ​ក្ខ​ណៈ កាល​មិនកើត​ឡើង​ទេ តែ​ចិត្ត​នោះ ឈ្មោះថា មិនកើត​ឡើង​ហើយ ក៏​មិនមែន ចិត្តជា​អតីត និង​អនាគត កាល​មិនកើត​ឡើង​ផង មិនកើត​ឡើង​ហើយ​ផង។ ម្យ៉ាងទៀត ចិត្ត​ណា មិនកើត​ឡើង​ហើយ ចិត្ត​នោះ ឈ្មោះថា កាល​មិនកើត​ឡើង​ឬ។ អើ។
 [៦៦] ចិត្ត​ណា កំពុង​រលត់ ចិត្ត​នោះ ឈ្មោះថា កើតឡើង​ហើយ​ឬ។ អើ។ ម្យ៉ាងទៀត ចិត្ត​ណា កើតឡើង​ហើយ ចិត្ត​នោះ ឈ្មោះថា កំពុង​រលត់​ឬ។ ចិត្ត​ក្នុង​ឧប្បាទ​ក្ខ​ណៈ
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 637826934646613466
ទៅកាន់ទំព័រ៖