ព្រះត្រៃបិដក ភាគ ៩១
កើតឡើងហើយ តែចិត្តនោះ កាលរលត់ ក៏មិនមែន ចិត្តក្នុងភង្គក្ខណៈ កើតឡើងហើយផង កំពុងរលត់ផង។ ចិត្តណា កាលមិនរលត់ ចិត្តនោះ ឈ្មោះថា មិនកើតឡើងហើយឬ។ ចិត្តក្នុងឧប្បាទក្ខណៈ កាលមិនរលត់ទេ តែចិត្តនោះ មិនកើតឡើងហើយ ក៏មិនមែន ចិត្តជាអតីត និងអនាគត កាលមិនរលត់ផង មិនកើតឡើងហើយផង។ ម្យ៉ាងទៀត ចិត្តណា មិនកើតឡើងហើយ ចិត្តនោះ ឈ្មោះថា កាលមិនរលត់ឬ។ អើ។
[៦៧] ចិត្តណា កើតឡើងហើយ ចិត្តនោះ ធ្លាប់កើតឡើងហើយឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា ធ្លាប់កើតឡើងហើយ ចិត្តនោះ ឈ្មោះថា កើតឡើងហើយឬ។ មិនមែនទេ។ ចិត្តណា កើតឡើងហើយ ចិត្តនោះ នឹងកើតឡើងឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា នឹងកើតឡើង ចិត្តនោះ ឈ្មោះថា កើតឡើងហើយឬ។ មិនមែនទេ។ ចិត្តណា មិនកើតឡើងហើយ ចិត្តនោះ ឈ្មោះថា ធ្លាប់កើតឡើងហើយឬ។ ចិត្តជាអតីត មិនកើតឡើងហើយ តែចិត្តនោះ មិនធ្លាប់កើតឡើងហើយ ក៏មិនមែន ចិត្តជាអនាគត មិនកើតឡើងហើយផង មិនធ្លាប់កើតឡើងហើយផង។ ម្យ៉ាងទៀត ចិត្តណា មិនធ្លាប់កើតឡើងហើយ ចិត្តនោះ ឈ្មោះថា មិនកើតឡើងហើយឬ។ ចិត្តជាបច្ចុប្បន្ន មិនធ្លាប់កើតឡើងហើយ តែចិត្តនោះ មិនកើតឡើងហើយ ក៏មិនមែន ចិត្តជាអនាគត មិនធ្លាប់កើតឡើងហើយផង មិនកើតឡើងហើយផង។
ID: 637826934856791811
ទៅកាន់ទំព័រ៖