ព្រះត្រៃបិដក ភាគ ៩១
ចិត្តក្នុងភង្គក្ខណៈ កន្លងនូវឧប្បាទក្ខណៈ មិនកន្លងនូវភង្គក្ខណៈទេ ចិត្តជាអតីត ទើបជាចិត្តកន្លងនូវឧប្បាទក្ខណៈផង កន្លងនូវភង្គក្ខណៈផង។ ម្យ៉ាងទៀត ចិត្តណា កាលរលត់ ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ចិត្តនោះ កាលនឹងកើតឡើង ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយឬ។ ចិត្តកន្លងហើយ។ ចិត្តណា កាលមិនកើតឡើង ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ចិត្តនោះ កាលមិនរលត់ ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយឬ។ ចំណែកខាងចិត្ត ក្នុងឧប្បាទក្ខណៈ មិនទាន់មកដល់ទេ។ ម្យ៉ាងទៀត ចិត្តណា កាលមិនរលត់ ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ចិត្តនោះ កាលមិនកើតឡើង ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយឬ។ ចិត្តក្នុងភង្គក្ខណៈ មិនកន្លងនូវភង្គក្ខណៈទេ តែមិនកន្លងនូវឧប្បាទក្ខណៈ ក៏មិនមែន ចំណែកខាងចិត្តជាអនាគត ក្នុងឧប្បាទក្ខណៈ ទើបជាចិត្តមិនកន្លងនូវភង្គក្ខណៈផង មិនកន្លងនូវឧប្បាទក្ខណៈផង។
បុគ្គលធម្មវារនិទ្ទេស
[៧២] ចិត្តណា របស់បុគ្គលណា រមែងកើតឡើង រមែងមិនរលត់ ចិត្តនោះ របស់បុគ្គលនោះ នឹងរលត់ នឹងមិនកើតឡើងឬ។ អើ។
ID: 637826935471334719
ទៅកាន់ទំព័រ៖