ព្រះត្រៃបិដក ភាគ ៩១
[៧៤] ចិត្តណា របស់បុគ្គលណា រមែងរលត់ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា កើតឡើងហើយឬ។ អើ។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា កើតឡើងហើយ ចិត្តនោះ របស់បុគ្គលនោះ រមែងរលត់ឬ។ ចិត្តក្នុងឧប្បាទក្ខណៈ កើតឡើងហើយ តែចិត្តនោះ របស់បុគ្គលនោះ រមែងរលត់ ក៏មិនមែន ចិត្តក្នុងភង្គក្ខណៈ កើតឡើងហើយផង រមែងរលត់ផង។ ចិត្តណា របស់បុគ្គលណា រមែងមិនរលត់ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយឬ។ ចិត្តក្នុងឧប្បាទក្ខណៈ រមែងមិនរលត់ទេ តែចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយផង ក៏មិនមែន ចិត្តជាអតីត និងអនាគត រមែងមិនរលត់ផង មិនកើតឡើងហើយផង។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា មិនកើតឡើងហើយ ចិត្តនោះ របស់បុគ្គលនោះ រមែងមិនរលត់ទេឬ។ អើ។
[៧៥] ចិត្តណា របស់បុគ្គលណា រមែងកើតឡើង ចិត្តនោះ របស់បុគ្គលនោះ ធ្លាប់កើតឡើងហើយឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា ធ្លាប់កើតឡើងហើយ ចិត្តនោះ របស់បុគ្គលនោះ រមែងកើតឡើងឬ។ មិនមែនទេ។ ចិត្តណា របស់បុគ្គលណា មិនកើតឡើង ចិត្តនោះ របស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយទេឬ។ ចិត្តជាអតីត រមែងមិនកើតឡើងទេ តែចិត្តនោះ របស់បុគ្គលនោះ
ID: 637826935963231823
ទៅកាន់ទំព័រ៖