ព្រះត្រៃបិដក ភាគ ៩១
មិនធ្លាប់កើតឡើងហើយ ក៏មិនមែន ចំណែកខាងចិត្តជាអនាគត ក្នុងភង្គក្ខណៈ រមែងមិនកើតឡើងផង មិនធ្លាប់កើតឡើងហើយផង។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ចិត្តនោះ របស់បុគ្គលនោះ រមែងមិនកើតឡើងទេឬ។ ចិត្តក្នុងឧប្បាទក្ខណៈ មិនធ្លាប់កើតឡើងហើយ តែចិត្តនោះ របស់បុគ្គលនោះ រមែងមិនកើតឡើង ក៏មិនមែន ចំណែកខាងចិត្តជាអនាគត ក្នុងភង្គក្ខណៈ មិនធ្លាប់កើតឡើងហើយផង រមែងមិនកើតឡើងផង។ ចិត្តណា របស់បុគ្គលណា រមែងកើតឡើង ចិត្តនោះ របស់បុគ្គលនោះ នឹងកើតឡើងឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា នឹងកើតឡើង ចិត្តនោះ របស់បុគ្គលនោះ រមែងកើតឡើងឬ។ មិនមែនទេ។ ចិត្តណា របស់បុគ្គលណា រមែងមិនកើតឡើង ចិត្តនោះ របស់បុគ្គលនោះ នឹងមិនកើតឡើងទេឬ។ ចិត្តជាអនាគត រមែងមិនកើតឡើងទេ តែចិត្តនោះ របស់បុគ្គលនោះ នឹងមិនកើតឡើង ក៏មិនមែន ចំណែកខាងចិត្តជាអតីត ក្នុងភង្គក្ខណៈ រមែងមិនកើតឡើងផង នឹងមិនកើតឡើងផង។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា នឹងមិនកើតឡើង ចិត្តនោះ របស់បុគ្គលនោះ រមែងមិនកើតឡើងទេឬ។ ចិត្តក្នុងឧប្បាទក្ខណៈ នឹងមិនកើតឡើងទេ តែចិត្តនោះ របស់បុគ្គលនោះ រមែងមិនកើតឡើង ក៏មិនមែន ចំណែកខាងចិត្តជាអតីត ក្នុងភង្គក្ខណៈ នឹងមិនកើតឡើងផង រមែងមិន
ID: 637826936124169325
ទៅកាន់ទំព័រ៖