ព្រះត្រៃបិដក ភាគ ៩១
កើតឡើងផង។ ចិត្តណា របស់បុគ្គលណា ធ្លាប់កើតឡើងហើយ ចិត្តនោះ របស់បុគ្គលនោះ នឹងកើតឡើងឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា នឹងកើតឡើង ចិត្តនោះ របស់បុគ្គលនោះ ធ្លាប់កើតឡើងហើយឬ។ មិនមែនទេ។ ចិត្តណា របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ចិត្តនោះ របស់បុគ្គលនោះ នឹងមិនកើតឡើងទេឬ។ ចិត្តជាអនាគត មិនធ្លាប់កើតឡើងហើយ តែចិត្តនោះ របស់បុគ្គលនោះ នឹងមិនកើតឡើង ក៏មិនមែន ចិត្តជាបច្ចុប្បន្ន មិនធ្លាប់កើតឡើងហើយផង នឹងមិនកើតឡើងផង។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា នឹងមិនកើតឡើង ចិត្តនោះ របស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយទេឬ។ ចិត្តជាអតីត នឹងមិនកើតឡើងទេ តែចិត្តនោះ របស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយ ក៏មិនមែន ចិត្តជាបច្ចុប្បន្ន នឹងមិនកើតឡើងផង មិនធ្លាប់កើតឡើងហើយផង។
[៧៦] ចិត្តណា របស់បុគ្គលណា រមែងរលត់ ចិត្តនោះ របស់បុគ្គលនោះ ធ្លាប់រលត់ហើយឬ។ មិនមែនទេ។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា ធ្លាប់រលត់ហើយ ចិត្តនោះ របស់បុគ្គលនោះ រមែងរលត់ឬ។ មិនមែនទេ។ ចិត្តណា របស់បុគ្គលណា រមែងមិនរលត់ ចិត្តនោះ របស់បុគ្គលនោះ មិនធ្លាប់រលត់ហើយទេឬ។ ចិត្តជាអតីត រមែងមិនរលត់ទេ តែចិត្តនោះ របស់បុគ្គលនោះ មិនធ្លាប់រលត់ហើយ ក៏មិនមែន ចំណែកខាងចិត្តជាអនាគត ក្នុងឧប្បាទក្ខណៈ
ID: 637826936326982481
ទៅកាន់ទំព័រ៖