ព្រះត្រៃបិដក ភាគ ៩១
[៨] ចិត្តរបស់បុគ្គលណា កំពុងកើតឡើង ចិត្តរបស់បុគ្គលនោះ ឈ្មោះថា កើតឡើងហើយ ឬក៏ចិត្តរបស់បុគ្គលណា កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ កំពុងកើតឡើង។ ចិត្តរបស់បុគ្គលណា កាលមិនកើតឡើង ចិត្តរបស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយ ឬក៏ចិត្តរបស់បុគ្គលណា មិនកើតឡើងហើយ ចិត្តរបស់បុគ្គលនោះ កាលមិនកើតឡើងទេ។
[៩] ចិត្តរបស់បុគ្គលណា កំពុងរលត់ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា កើតឡើងហើយ ឬក៏ចិត្តរបស់បុគ្គលណា កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ ក៏កំពុងរលត់។ ចិត្តរបស់បុគ្គលណា កាលមិនរលត់ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយ ឬក៏ចិត្តរបស់បុគ្គលណា មិនកើតឡើងហើយ ចិត្តរបស់បុគ្គលនោះ កាលមិនរលត់។
[១០] ចិត្តរបស់បុគ្គលណា កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា ធ្លាប់កើតឡើងហើយ ឬក៏ចិត្តរបស់បុគ្គលណា ធ្លាប់កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ ក៏កើតឡើងហើយ។ ចិត្តរបស់បុគ្គលណា កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា នឹងកើតឡើង ឬក៏ចិត្តរបស់បុគ្គលណា នឹងកើតឡើង ចិត្តរបស់បុគ្គលនោះ ក៏កើតឡើងហើយ។ ចិត្តរបស់បុគ្គលណា មិនកើតឡើងហើយ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា មិនធ្លាប់កើតឡើងហើយ ឬក៏ចិត្តរបស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ ក៏មិនកើតឡើងហើយ។
ID: 637826926476812143
ទៅកាន់ទំព័រ៖