ព្រះត្រៃបិដក ភាគ ៩១
មិនមែនទេ។ ចិត្តណា របស់បុគ្គលណា មិនធ្លាប់រលត់ហើយ ចិត្តនោះ របស់បុគ្គលនោះ នឹងមិនរលត់ទេឬ។ ចិត្តជាអនាគត ក្នុងឧប្បាទក្ខណៈ មិនធ្លាប់រលត់ហើយ តែចិត្តនោះ របស់បុគ្គលនោះ នឹងមិនរលត់ ក៏មិនមែន ចិត្តក្នុងភង្គក្ខណៈ មិនធ្លាប់រលត់ហើយផង នឹងមិនរលត់ផង។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា នឹងមិនរលត់ ចិត្តនោះ របស់បុគ្គលនោះ មិនធ្លាប់រលត់ហើយទេឬ។ ចិត្តជាអតីត នឹងមិនរលត់ទេ តែចិត្តនោះ របស់បុគ្គលនោះ មិនធ្លាប់រលត់ហើយ ក៏មិនមែន ចិត្តក្នុងភង្គក្ខណៈ នឹងមិនរលត់ផង មិនធ្លាប់រលត់ហើយផង។
មិស្សកវារនិទ្ទេស
[៧៧] យស្សចិត្តកន័យ (ន័យដែលនិយាយអំពីចិត្ត របស់បុគ្គលណា) គឺលោកសំដែងហើយ តាមភាពរបស់ខ្លួន យំចិត្តកន័យ (ន័យដែលនិយាយអំពីចិត្តណា) ក្ដី យស្សយំចិត្តកន័យ (ន័យនិយាយអំពីចិត្តរបស់បុគ្គលណា និងចិត្តណា) ក្តី គឺលោកសំដែងហើយ ដោយសេចក្តីតែមួយ។ ចិត្តប្រកបដោយរាគៈរបស់បុគ្គលណា។បេ។ ពួកធម៌ជាកុសល ពួកធម៌ជាអកុសល ពួកធម៌ជាអព្យាក្រឹត ពួកធម៌ដែលប្រកបដោយសុខវេទនា ពួកធម៌ដែលប្រកបដោយទុក្ខវេទនា ពួកធម៌ដែលប្រកបដោយអទុក្ខមសុខវេទនា។បេ។
ID: 637826936810431353
ទៅកាន់ទំព័រ៖