ព្រះត្រៃបិដក ភាគ ៩១

ពួក​ធម៌​ប្រកបដោយ​ការ​ឃើញ ទាំង​ប្រកបដោយ​ការ​ប៉ះពាល់ ពួក​ធម៌​មិន​ប្រកបដោយ​ការ​ឃើញ តែ​ប្រកបដោយ​ការ​ប៉ះពាល់ ពួក​ធម៌​មិន​ប្រកបដោយ​ការ​ឃើញ ទាំង​មិន​ប្រកបដោយ​ការ​ប៉ះពាល់ ពួក​ធម៌​ជាហេតុ ពួក​ធម៌​មិនមែន​ជាហេតុ។បេ។ ពួក​ធម៌​ជាស​រណៈ (ប្រកបដោយ​សេចក្តី​សៅហ្មង) ពួក​ធម៌​ជា​អរណៈ (មិន​មាន​សេចក្តី​សៅហ្មង)។ យម​កៈ ៣ យ៉ាង គឺ មូល​យម​កៈ ១ ចិត្ត​យម​កៈ ១ ធម្ម​យម​កៈ ១ រមែង​ដល់ (នូវ​ការ​រួបរួម) ដរាបដល់​ពួក​ធម៌​ជាស​រណៈ និង​ពួក​ធម៌​ជា​អរណៈ។

ចប់ ចិត្ត​យម​កៈ។

ថយ | ទំព័រទី ៥២ | បន្ទាប់
ID: 637826937009025017
ទៅកាន់ទំព័រ៖