ព្រះត្រៃបិដក ភាគ ៩១
            
        
        
            
            
                
                ធម្មយមកៈ
បណ្ណត្តិវារៈ
ឧទ្ទេសវារៈ
 [៧៨] ពួកកុសល ឈ្មោះថា កុសលធម៌ ពួកកុសលធម៌ ឈ្មោះថាកុសល។ ពួកអកុសល ឈ្មោះថា អកុសលធម៌ ពួកអកុសលធម៌ ឈ្មោះថាអកុសល។ ពួកអព្យាកតៈ ឈ្មោះថាអព្យាកតធម៌ ពួកអព្យាកតធម៌ ឈ្មោះថា អព្យាកតៈ។
 [៧៩] មិនមែនកុសល ឈ្មោះថា មិនមែនកុសលធម៌ មិនមែនកុសលធម៌ ឈ្មោះថា មិនមែនកុសល។ មិនមែនអកុសល ឈ្មោះថា មិនមែនអកុសលធម៌ មិនមែនអកុសលធម៌ ឈ្មោះថា មិនមែនអកុសល។ មិនមែនអព្យាកតៈ ឈ្មោះថា មិនមែនអព្យាកតធម៌ មិនមែនអព្យាកតធម៌ ឈ្មោះថា មិនមែនអព្យាកតៈ។
 [៨០] ពួកកុសល ឈ្មោះថាកុសលធម៌ ពួកធម៌ ឈ្មោះថា អកុសលធម៌។ ពួកកុសល ឈ្មោះថាកុសលធម៌ ពួកធម៌ ឈ្មោះថាអព្យាកតធម៌។ ពួកអកុសល ឈ្មោះថា អកុសលធម៌ ពួកធម៌ ឈ្មោះថាកុសលធម៌។ ពួកអកុសល ឈ្មោះថាអកុសលធម៌ ពួកធម៌ ឈ្មោះថាអព្យាកតធម៌។ ពួកអព្យាកតៈ ឈ្មោះថា អព្យាកតធម៌ ពួកធម៌ ឈ្មោះថាកុសលធម៌។ ពួកអព្យាកតៈ ឈ្មោះថាអព្យាកតធម៌ ពួកធម៌ ឈ្មោះថា អកុសលធម៌។
            
 
            
         
        
            
                ID: 637826937278108573 
                
            
            
                ទៅកាន់ទំព័រ៖