ព្រះត្រៃបិដក ភាគ ៩១

 [៨១] មិនមែន​កុសល ឈ្មោះថា​មិនមែន​កុសលធម៌ មិនមែន​ធម៌ ឈ្មោះថា​មិនមែន​អកុសលធម៌។ មិនមែន​កុសល ឈ្មោះថា មិនមែន​កុសលធម៌ មិនមែន​ធម៌ ឈ្មោះថា មិនមែន​អព្យាកតធម៌។ មិនមែន​អកុសល ឈ្មោះថា មិនមែន​អកុសលធម៌ មិនមែន​ធម៌ ឈ្មោះថា មិនមែន​កុសលធម៌។ មិនមែន​អកុសល ឈ្មោះថា មិនមែន​អកុសលធម៌ មិនមែន​ធម៌ ឈ្មោះថា មិនមែន​អព្យាកតធម៌។ មិនមែន​អព្យាកតៈ ឈ្មោះថា មិនមែន​អព្យាកតធម៌ មិនមែន​ធម៌ ឈ្មោះថា មិនមែន​កុសលធម៌។ មិនមែន​អព្យាកតៈ ឈ្មោះថា មិនមែន​អព្យាកតធម៌ មិនមែន​ធម៌ ឈ្មោះថា មិនមែន​អកុសលធម៌។
 [៨២] ពួក​កុសល ឈ្មោះថា​ធម៌ ពួក​ធម៌ ឈ្មោះថា​កុសល។ ពួក​អកុសល ឈ្មោះថា​ធម៌ ពួក​ធម៌ ឈ្មោះថា​អកុសល។ ពួក​អព្យាកតៈ ឈ្មោះថា​ធម៌ ពួក​ធម៌ ឈ្មោះថា​អព្យាកតៈ។
 [៨៣] មិនមែន​កុសល ឈ្មោះថា​មិនមែន​ធម៌ មិនមែន​ធម៌ ឈ្មោះថា​មិនមែន​កុសល។ មិនមែន​អកុសល ឈ្មោះថា​មិនមែន​ធម៌ មិនមែន​ធម៌ ឈ្មោះថា​មិនមែន​អកុសល។ មិនមែន​អព្យាកតៈ ឈ្មោះថា​មិនមែន​ធម៌ មិនមែន​ធម៌ ឈ្មោះថា​មិនមែន​អព្យាកតៈ។
 [៨៤] ពួក​កុសល ឈ្មោះថា​ធម៌ ពួក​ធម៌ ឈ្មោះថា​អកុសល។ ពួក​កុសល ឈ្មោះថា​ធម៌ ពួក​ធម៌ ឈ្មោះថា​អព្យាកតៈ។ ពួក​អកុសល ឈ្មោះថា​ធម៌
ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 637826937570608576
ទៅកាន់ទំព័រ៖