ព្រះត្រៃបិដក ភាគ ៩១
ពួកធម៌ ឈ្មោះថាកុសល។ ពួកអកុសល ឈ្មោះថាធម៌ ពួកធម៌ ឈ្មោះថាអព្យាកតៈ។ ពួកអព្យាកតៈ ឈ្មោះថាធម៌ ពួកធម៌ ឈ្មោះថាកុសល។ ពួកអព្យាកតៈ ឈ្មោះថាធម៌ ពួកធម៌ ឈ្មោះថាអកុសល។
[៨៥] មិនមែនកុសល ឈ្មោះថាមិនមែនធម៌ មិនមែនធម៌ ឈ្មោះថាមិនមែនអកុសល។ មិនមែនកុសល ឈ្មោះថាមិនមែនធម៌ មិនមែនធម៌ ឈ្មោះថាមិនមែនអព្យាកតៈ។ មិនមែនអកុសល ឈ្មោះថាមិនមែនធម៌ មិនមែនធម៌ ឈ្មោះថាមិនមែនកុសល។ មិនមែនអកុសល ឈ្មោះថាមិនមែនធម៌ មិនមែនធម៌ ឈ្មោះថាមិនមែនអព្យាកតៈ។ មិនមែនអព្យាកតៈ ឈ្មោះថាមិនមែនធម៌ មិនមែនធម៌ ឈ្មោះថាមិនមែនកុសល។ មិនមែនអព្យាកតៈ ឈ្មោះថាមិនមែនធម៌ មិនមែនធម៌ ឈ្មោះថាមិនមែនអកុសល។
ចប់ ឧទ្ទេសវារៈ។
និទ្ទេសវារៈ
[៨៦] សួរៈ ពួកកុសល ឈ្មោះថាកុសលធម៌ឬ។ ឆ្លើយៈ អើ។ ពួកកុសលធម៌ ឈ្មោះថាកុសលឬ។ អើ។ ពួកអកុសល ឈ្មោះថាអកុសលធម៌ឬ។ អើ។ ពួកអកុសលធម៌ ឈ្មោះថាអកុសលឬ។ អើ។ ពួកអព្យាកតៈ ឈ្មោះថាអព្យាកតធម៌ឬ។ អើ។ ពួកអព្យាកតធម៌ ឈ្មោះថាអព្យាកតៈឬ។ អើ។
[៨៧] មិនមែនកុសល ឈ្មោះថាមិនមែនកុសលធម៌ឬ។ អើ។ មិនមែនកុសលធម៌ ឈ្មោះថាមិនមែនកុសលឬ។ អើ។
ID: 637826937907026092
ទៅកាន់ទំព័រ៖