ព្រះត្រៃបិដក ភាគ ៩១

មិនមែន​អកុសល ឈ្មោះថា​មិនមែន​អកុសលធម៌​ឬ។ អើ។ មិនមែន​អកុសលធម៌ ឈ្មោះថា​មិនមែន​អកុសល​ឬ។ អើ។ មិនមែន​អព្យាកតៈ ឈ្មោះថា​មិនមែន​អព្យាកតធម៌​ឬ។ អើ។ មិនមែន​អព្យាកតធម៌ ឈ្មោះថា​មិនមែន​អព្យាកតៈ​ឬ។ អើ។
 [៨៨] ពួក​កុសល ឈ្មោះថា​កុសលធម៌​ឬ។ អើ។ ពួក​ធម៌ ឈ្មោះថា​អកុសលធម៌​ឬ។ ពួក​អកុសលធម៌ ឈ្មោះថា​ធម៌​ផង អកុសលធម៌​ផង ពួក​ធម៌​ដ៏​សេស (ក្រៅពី​នេះ) ឈ្មោះថា​មិនមែន​អកុសលធម៌​ទេ។ ពួក​កុសល ឈ្មោះថា​កុសលធម៌​ឬ។ អើ។ ពួក​ធម៌ ឈ្មោះថា​អព្យាកតធម៌​ឬ។ ពួក​អព្យាកតធម៌ ឈ្មោះថា​ធម៌​ផង អព្យាកតធម៌​ផង ពួក​ធម៌​ដ៏​សេស ឈ្មោះថា​មិនមែន​អព្យាកតធម៌​ទេ។ ពួក​អកុសល ឈ្មោះថា អកុសលធម៌​ឬ។ អើ។ ពួក​ធម៌ ឈ្មោះថា​កុសលធម៌​ឬ។ ពួក​កុសលធម៌ ឈ្មោះថា​ធម៌​ផង កុសលធម៌​ផង ពួក​ធម៌​ដ៏​សេស ឈ្មោះថា​មិនមែន​កុសលធម៌​ទេ។ ពួក​អកុសល ឈ្មោះថា​អកុសលធម៌​ឬ។ អើ។ ពួក​ធម៌ ឈ្មោះថា​អព្យាកតធម៌​ឬ។ ពួក​អព្យាកតធម៌ ឈ្មោះថា​ធម៌​ផង អព្យាកតធម៌​ផង ពួក​ធម៌​ដ៏​សេស ឈ្មោះថា មិនមែន​អព្យាកតធម៌​ទេ។ ពួក​អព្យាកតៈ ឈ្មោះថា​អព្យាកតធម៌​ឬ។ អើ។
ថយ | ទំព័រទី ៥៦ | បន្ទាប់
ID: 637826938091401509
ទៅកាន់ទំព័រ៖