ព្រះត្រៃបិដក ភាគ ៩១

ពួក​ធម៌ ឈ្មោះថា កុសលធម៌​ឬ។ ពួក​កុសលធម៌ ឈ្មោះថា​ធម៌​ផង កុសលធម៌​ផង ពួក​ធម៌​ដ៏​សេស ឈ្មោះថា មិនមែន​កុសលធម៌​ទេ។ ពួក​អព្យាកតៈ ឈ្មោះថា​អព្យាកតធម៌​ឬ។ អើ។ ពួក​ធម៌ ឈ្មោះថា អកុសលធម៌​ឬ។ ពួក​អកុសលធម៌ ឈ្មោះថា​ធម៌​ផង អកុសលធម៌​ផង ពួក​ធម៌​ដ៏​សេស ឈ្មោះថា មិនមែន​អកុសលធម៌​ទេ។
 [៨៩] មិនមែន​កុសល ឈ្មោះថា​មិនមែន​កុសលធម៌​ឬ។ អើ។ មិនមែន​ធម៌ ឈ្មោះថា មិនមែន​អកុសលធម៌​ឬ។ អើ។ មិនមែន​កុសល ឈ្មោះថា មិនមែន​អកុសលធម៌​ឬ។ អើ។ មិនមែន​ធម៌ ឈ្មោះថា មិនមែន​អព្យាកតធម៌​ឬ។ អើ។ មិនមែន​អកុសល ឈ្មោះថា មិនមែន​អកុសលធម៌​ឬ។ អើ។ មិនមែន​ធម៌ ឈ្មោះថា មិនមែន​កុសលធម៌​ឬ។ អើ។ មិនមែន​អកុសល ឈ្មោះថា មិនមែន​អកុសលធម៌​ឬ។ អើ។ មិនមែន​ធម៌ ឈ្មោះថា មិនមែន​អព្យាកតធម៌​ឬ។ អើ។ មិនមែន​អព្យាកតៈ ឈ្មោះថា មិនមែន​អព្យាកតធម៌​ឬ។ អើ។ មិនមែន​ធម៌ ឈ្មោះថា មិនមែន​កុសលធម៌​ឬ។ អើ។ មិនមែន​អព្យាកតៈ ឈ្មោះថា មិនមែន​អព្យាកតធម៌​ឬ។ អើ។ មិនមែន​ធម៌ ឈ្មោះថា មិនមែន​អកុសលធម៌​ឬ។ អើ។
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 637826938291110480
ទៅកាន់ទំព័រ៖