ព្រះត្រៃបិដក ភាគ ៩១

ពួក​អកុសលធម៌ ឈ្មោះថា​ធម៌​ផង អកុសលធម៌​ផង ពួក​ធម៌​ដ៏​សេស ឈ្មោះថា មិនមែន​អកុសលធម៌​ទេ។
 [៩៣] មិនមែន​កុសល ឈ្មោះថា​មិនមែន​ធម៌​ឬ។ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​កុសល​ចេញ ឈ្មោះថា មិនមែន​កុសលធម៌​ទេ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​កុសល និង​ពួក​ធម៌​ចេញ ឈ្មោះថា មិនមែន​កុសល​ផង មិនមែន​ធម៌​ផង។ មិនមែន​ធម៌ ឈ្មោះថា មិនមែន​អកុសលធម៌​ឬ។ អើ។ មិនមែន​កុសល ឈ្មោះថា មិនមែន​ធម៌​ឬ។ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​កុសល​ចេញ ឈ្មោះថា មិនមែន​កុសលធម៌​ទេ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​កុសល និង​ពួក​ធម៌​ចេញ ឈ្មោះថា មិនមែន​កុសល​ផង មិនមែន​ធម៌​ផង។ មិនមែន​ធម៌ ឈ្មោះថា មិនមែន​អព្យាកតធម៌​ឬ។ អើ។ មិនមែន​អកុសល ឈ្មោះថា​មិនមែន​ធម៌​ឬ។ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​អកុសល​ចេញ ឈ្មោះថា មិនមែន​អកុសលធម៌​ទេ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​អកុសល និង​ពួក​ធម៌​ចេញ ឈ្មោះថា មិនមែន​អកុសល​ផង មិនមែន​ធម៌​ផង។ មិនមែន​ធម៌ ឈ្មោះថា មិនមែន​កុសលធម៌​ឬ។ អើ។ មិនមែន​អកុសល ឈ្មោះថា មិនមែន​ធម៌​ឬ។ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​អកុសល​ចេញ ឈ្មោះថា មិនមែន​អកុសលធម៌​ទេ ពួក​ធម៌​ដ៏​សេស វៀរលែងតែ​អកុសល និង​ពួក​ធម៌​ចេញ ឈ្មោះថា មិនមែន​អកុសល​ផង មិនមែន​ធម៌​ផង។ មិនមែន​ធម៌ ឈ្មោះថា មិនមែន​អព្យាកតធម៌​ឬ។ អើ។
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 637826938902060269
ទៅកាន់ទំព័រ៖