ព្រះត្រៃបិដក ភាគ ៩១

តែ​ពួក​អព្យាកតធម៌ របស់​ពួក​សត្វ​នោះ មិនកើត​ឡើង​ទេ ឯ​ពួក​កុសលធម៌ របស់​ពួក​សត្វ​នោះ ទើប​កើតឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​កុសល​ទាំងឡាយ ក្នុង​បញ្ចវោការ​ភព ទាំង​ពួក​អព្យាកតធម៌ ក៏​កើតឡើង​ដែរ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា កើតឡើង ពួក​កុសលធម៌ របស់​បុគ្គល​នោះ កើតឡើង​ឬ។ ពួក​អព្យាកតធម៌ របស់​ពួក​សត្វ​ទាំងអស់​នោះ កាល​កើតឡើង កើតឡើង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត​ដែល​ប្រាសចាក​កុសល ក្នុង​បវត្តិកាល តែ​ពួក​កុសលធម៌ របស់​ពួក​សត្វ​នោះ មិនកើត​ឡើង​ទេ ឯ​ពួក​អព្យាកតធម៌ របស់​ពួក​សត្វ​នោះ កើតឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​កុសល​ទាំងឡាយ ក្នុង​បញ្ចវោការ​ភព ទាំង​ពួក​កុសលធម៌ ក៏​កើតឡើង​ដែរ។
 [៩៦] ពួក​អកុសលធម៌ របស់​បុគ្គល​ណា កើតឡើង ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ កើតឡើង​ឬ។ ពួក​អកុសលធម៌ របស់​ពួក​សត្វ​នោះ កើតឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​អកុសល​ទាំងឡាយ ក្នុង​អរូបភព តែ​ពួក​អព្យាកតធម៌ របស់​ពួក​សត្វ​នោះ មិនកើត​ឡើង​ទេ ឯ​ពួក​អកុសលធម៌ របស់​ពួក​សត្វ​នោះ កើតឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​អកុសល​ទាំងឡាយ ក្នុង​បញ្ចវោការ​ភព ទាំង​ពួក​អព្យាកតធម៌ ក៏​កើតឡើង​ដែរ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា កើតឡើង ពួក​អកុសលធម៌ របស់​បុគ្គល​នោះ កើតឡើង​ឬ។
ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 637826939467216435
ទៅកាន់ទំព័រ៖