ព្រះត្រៃបិដក ភាគ ៩១

ពួក​អព្យាកតធម៌ កើតឡើង​ក្នុង​ទីណា ពួក​អកុសលធម៌ កើតឡើង​ក្នុង​ទីនោះ​ឬ។ ពួក​អព្យាកតធម៌ កើតឡើង​ក្នុង​ទីនោះ គឺ​ក្នុង​អសញ្ញ​សត្វ តែ​ពួក​អកុសលធម៌ មិនកើត​ឡើង​ក្នុង​ទីនោះ​ទេ ឯ​ពួក​អព្យាកតធម៌ ទើប​កើតឡើង​ក្នុង​ទីនោះ គឺ​ក្នុង​ចតុ​វោការ​ភព និង​ក្នុង​បញ្ចវោការ​ភព ទាំង​ពួក​អកុសលធម៌ ក៏​កើតឡើង​ដែរ។
 [១០០] ពួក​កុសលធម៌ របស់​បុគ្គល​ណា កើតឡើង​ក្នុង​ទីណា ពួក​អកុសលធម៌ របស់​បុគ្គល​នោះ កើតឡើង​ក្នុង​ទីនោះ​ឬ។ មិនមែនទេ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ របស់​បុគ្គល​ណា កើតឡើង​ក្នុង​ទីណា ពួក​កុសលធម៌ របស់​បុគ្គល​នោះ កើតឡើង​ក្នុង​ទីនោះ​ឬ។ មិនមែនទេ។
 [១០១] ពួក​កុសលធម៌ របស់​បុគ្គល​ណា កើតឡើង​ក្នុង​ទីណា ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ កើតឡើង​ក្នុង​ទីនោះ​ឬ។ ពួក​កុសលធម៌ របស់​ពួក​សត្វ​នោះ កើតឡើង​ក្នុង​ទីនោះ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​កុសល​ទាំងឡាយ ក្នុង​អរូបភព តែ​ពួក​អព្យាកតធម៌ របស់​ពួក​សត្វ​នោះ មិនកើត​ឡើង​ក្នុង​ទីនោះ​ទេ ឯ​ពួក​កុសលធម៌ របស់​ពួក​សត្វ​នោះ ទើប​កើតឡើង​ក្នុង​ទីនោះ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​កុសល​ទាំងឡាយ ក្នុង​បញ្ចវោការ​ភព ទាំង​ពួក​អព្យាកតធម៌ ក៏​កើតឡើង​ដែរ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា កើតឡើង​ក្នុង​ទីណា ពួក​កុសលធម៌ របស់​បុគ្គល​នោះ កើតឡើង​ក្នុង​ទីនោះ​ឬ។
ថយ | ទំព័រទី ៦៤ | បន្ទាប់
ID: 637826939975258617
ទៅកាន់ទំព័រ៖