ព្រះត្រៃបិដក ភាគ ៩១
ពួកអព្យាកតធម៌ របស់ពួកសត្វទាំងអស់នោះ កាលកើតឡើង កើតឡើងក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងបវត្តិកាល តែពួកកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើងក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ ទើបកើតឡើងក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។
[១០២] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើងក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ កើតឡើងក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកសត្វនោះ កើតឡើងក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភព តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនកើតឡើងក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកសត្វនោះ ទើបកើតឡើងក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួកអព្យាកតធម៌ ក៏កើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា កើតឡើងក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកសត្វទាំងអស់នោះ កាលកើតឡើង កើតឡើងក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកអកុសល ក្នុងបវត្តិកាល តែពួកអកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក្នុងទីនោះទេ
ID: 637826940226991138
ទៅកាន់ទំព័រ៖