ព្រះត្រៃបិដក ភាគ ៩១
[១០៤] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនកើតឡើងដែរឬ។ ពួកកុសលធម៌ របស់ពួកសត្វទាំងអស់នោះ កាលកើតឡើង មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងបវត្តិកាល តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកសត្វទាំងអស់នោះ កាលច្យុត មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួកអព្យាកតធម៌ ក៏មិនកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនកើតឡើង ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ ពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ក្នុងអរូបភព តែពួកកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក៏មិនមែន ឯពួកអព្យាកតធម៌ របស់ពួកសត្វទាំងអស់នោះ កាលច្យុត មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួកកុសលធម៌ ក៏មិនកើតឡើងដែរ។
[១០៥] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ ពួកអកុសលធម៌ របស់ពួកសត្វទាំងអស់នោះ កាលកើតឡើង មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកអកុសល ក្នុងបវត្តិកាល
ID: 637826940663866113
ទៅកាន់ទំព័រ៖