ព្រះត្រៃបិដក ភាគ ៩១
[១០៨] ពួកអកុសលធម៌ មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ មិនកើតឡើង ក្នុងទីនោះឬ។ កើតឡើង។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ មិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ មិនកើតឡើង ក្នុងទីនោះឬ។ មិនមានទេ។
[១០៩] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ តែពួកអកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកកុសល និងចិត្តដែលប្រាសចាកអកុសល ក្នុងភង្គក្ខណៈនៃចិត្ត ទាំងពួកអកុសលធម៌ ក៏មិនកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ តែពួកកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើង ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកកុសល និងចិត្តដែលប្រាសចាកអកុសល ក្នុងភង្គក្ខណៈនៃចិត្ត ទាំងពួកកុសលធម៌ ក៏មិនកើតឡើងដែរ។
ID: 637826941195304042
ទៅកាន់ទំព័រ៖