ព្រះត្រៃបិដក ភាគ ៩១

ពួក​អកុសលធម៌ របស់​ពួក​សត្វ​ទាំងអស់​នោះ កាល​កើតឡើង មិនកើត​ឡើង ក្នុង​ទីនោះ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត​ដែល​ប្រាសចាក​អកុសល ក្នុង​បវត្តិកាល តែ​ពួក​អព្យាកតធម៌ របស់​ពួក​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ ក៏​មិនមែន ឯ​ពួក​អកុសលធម៌ របស់​ពួក​សត្វ​ទាំងអស់​នោះ កាល​ច្យុត មិនកើត​ឡើង ក្នុង​ទីនោះ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​កុសល​ទាំងឡាយ ក្នុង​អរូបភព ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បវត្តិកាល ទាំង​ពួក​អព្យាកតធម៌ ក៏​មិនកើត​ឡើង​ដែរ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា មិនកើត​ឡើង ក្នុង​ទីណា ពួក​អកុសលធម៌ របស់​បុគ្គល​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ពួក​អព្យាកតធម៌ របស់​ពួក​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​អកុសល​ទាំងឡាយ ក្នុង​អរូបភព​ទេ តែ​ពួក​អកុសលធម៌ របស់​ពួក​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ ក៏​មិនមែន ឯ​ពួក​អព្យាកតធម៌ របស់​ពួក​សត្វ​ទាំងអស់​នោះ កាល​ច្យុត មិនកើត​ឡើង ក្នុង​ទីនោះ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​កុសល​ទាំងឡាយ ក្នុង​អរូបភព ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បវត្តិកាល ទាំង​ពួក​អកុសលធម៌ ក៏​មិនកើត​ឡើង​ដែរ។
 [១១២] ពួក​កុសលធម៌ របស់​បុគ្គល​ណា កើតឡើង​ហើយ ពួក​អកុសលធម៌ របស់​បុគ្គល​នោះ កើតឡើង​ហើយ​ឬ។ អើ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ របស់​បុគ្គល​ណា កើតឡើង​ហើយ ពួក​កុសលធម៌ របស់​បុគ្គល​នោះ កើតឡើង​ហើយ​ឬ។ អើ។
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 637826941675316418
ទៅកាន់ទំព័រ៖