ព្រះត្រៃបិដក ភាគ ៩១
[១១៣] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ កើតឡើងហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា កើតឡើងហើយ ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយឬ។ អើ។
[១១៤] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ កើតឡើងហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា កើតឡើងហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយឬ។ អើ។
[១១៥] ពួកកុសលធម៌ កើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ កើតឡើងហើយ ក្នុងទីណា ពួកកុសលធម៌ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។
[១១៦] ពួកកុសលធម៌ កើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ កើតឡើងហើយ ក្នុងទីណា ពួកកុសលធម៌ កើតឡើងហើយ ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ កើតឡើងហើយ ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួកកុសលធម៌ មិនកើតឡើងហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ កើតឡើងហើយ ក្នុងទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកកុសលធម៌ ក៏កើតឡើងហើយដែរ។
ID: 637826942019718775
ទៅកាន់ទំព័រ៖