ព្រះត្រៃបិដក ភាគ ៩១
[១១៧] ពួកអកុសលធម៌ កើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ កើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ កើតឡើងហើយ ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ កើតឡើងហើយ ក្នុងទីនោះ គឺក្នុងអសញ្ញសត្វ តែពួកអកុសលធម៌ មិនកើតឡើងហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ កើតឡើងហើយ ក្នុងទីនោះ គឺក្នុងចតុវោការភព និងបញ្ចវោការភព ទាំងពួកអកុសលធម៌ ក៏កើតឡើងហើយដែរ។
[១១៨] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយ ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើងហើយក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងហើយ ក្នុងទីនោះឬ។ កាលអកុសលចិត្ត
(១) ទី២ របស់ពួកសត្វ ក្នុងសុទ្ធាវាស កាលប្រព្រឹត្តទៅ ពួកអកុសលធម៌ របស់ពួកសុទ្ធាវាសសត្វនោះ កើតឡើងហើយ ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកសុទ្ធាវាសសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺចតុវោការៈ និងបញ្ចវោការៈ កើតឡើងហើយ ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏កើតឡើងហើយដែរ។
(១) អកុសល ក្នុងទីនេះ សំដៅយក ជវនចិត្តទី ២ គឺចំពោះជវនចិត្ត ដែលត្រេកអរនឹងភព។ អដ្ឋកថា។
ID: 637826942433156335
ទៅកាន់ទំព័រ៖