ព្រះត្រៃបិដក ភាគ ៩១

 [១១៩] ពួក​កុសលធម៌ របស់​បុគ្គល​ណា កើតឡើង​ហើយ ក្នុង​ទីណា ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា កើតឡើង​ហើយ ក្នុង​ទីណា ពួក​កុសលធម៌ របស់​បុគ្គល​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ កាល​ចិត្ត​ទី ២ របស់​ពួក​សុទ្ធាវាស​សត្វ កាល​ប្រព្រឹត្តទៅ ពួក​អព្យាកតធម៌ របស់​ពួក​អសញ្ញ​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ តែ​ពួក​កុសលធម៌ របស់​ពួក​អសញ្ញ​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ ឯ​ពួក​អព្យាកតធម៌ របស់​សត្វ​ទាំងនោះ ក្រៅពី​នេះ គឺ​ចតុ​វោ​កា​រៈ និង​បញ្ច​វោ​កា​រៈ កើតឡើង​ហើយ ក្នុង​ទីនោះ ទាំង​ពួក​កុសលធម៌ ក៏​កើតឡើង​ហើយ​ដែរ។
 [១២០] ពួក​អកុសលធម៌ របស់​បុគ្គល​ណា កើតឡើង​ហើយ ក្នុង​ទីណា ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា កើតឡើង​ហើយ ក្នុង​ទីណា ពួក​អកុសលធម៌ របស់​បុគ្គល​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ កាល​ចិត្ត​ទី ២ របស់​ពួក​សុទ្ធាវាស​សត្វ កាល​ប្រព្រឹត្តទៅ ពួក​អព្យាកតធម៌ របស់​ពួក​អសញ្ញ​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ តែ​ពួក​អកុសលធម៌ របស់​ពួក​អសញ្ញ​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ ឯ​ពួក​អព្យាកតធម៌ របស់​ពួក​សត្វ​នោះ ក្រៅពី​នេះ គឺ​ចតុ​វោ​កា​រៈ និង​បញ្ច​វោ​កា​រៈ កើតឡើង​ហើយ ក្នុង​ទីនោះ ទាំង​ពួក​អកុសលធម៌ ក៏​កើតឡើង​ហើយ​ដែរ។
ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 637826942699261686
ទៅកាន់ទំព័រ៖