ព្រះត្រៃបិដក ភាគ ៩១

 [១២១] ពួក​កុសលធម៌ របស់​បុគ្គល​ណា មិនកើត​ឡើង​ហើយ ពួក​អកុសលធម៌ របស់​បុគ្គល​នោះ មិនកើត​ឡើង​ហើយ​ឬ។ មិន​មាន​ទេ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ របស់​បុគ្គល​ណា មិនកើត​ឡើង​ហើយ ពួក​កុសលធម៌ របស់​បុគ្គល​នោះ មិនកើត​ឡើង​ហើយ​ឬ។ មិន​មាន​ទេ។
 [១២២] ពួក​កុសលធម៌ របស់​បុគ្គល​ណា មិនកើត​ឡើង​ហើយ ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ មិនកើត​ឡើង​ហើយ​ឬ។ មិន​មាន​ទេ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា មិនកើត​ឡើង​ហើយ ពួក​កុសលធម៌ របស់​បុគ្គល​នោះ មិនកើត​ឡើង​ហើយ​ឬ។ មិន​មាន​ទេ។
 [១២៣] ពួក​អកុសលធម៌ របស់​បុគ្គល​ណា មិនកើត​ឡើង​ហើយ ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ មិនកើត​ឡើង​ហើយ​ឬ។ មិន​មាន​ទេ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា មិនកើត​ឡើង​ហើយ ពួក​អកុសលធម៌ របស់​បុគ្គល​នោះ មិនកើត​ឡើង​ហើយ​ឬ។ មិន​មាន​ទេ។
 [១២៤] ពួក​កុសលធម៌ មិនកើត​ឡើង​ហើយ ក្នុង​ទីណា ពួក​អកុសលធម៌ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ មិនកើត​ឡើង​ហើយ ក្នុង​ទីណា ពួក​កុសលធម៌ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។
 [១២៥] ពួក​កុសលធម៌ មិនកើត​ឡើង​ហើយ ក្នុង​ទីណា ពួក​អព្យាកតធម៌ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ កើតឡើង​ហើយ។
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 637826942992386652
ទៅកាន់ទំព័រ៖