ព្រះត្រៃបិដក ភាគ ៩១
ម្យ៉ាងទៀត ពួកអព្យាកតធម៌ មិនកើតឡើងហើយ ក្នុងទីណា ពួកកុសលធម៌ មិនកើតឡើងហើយ ក្នុងទីនោះឬ។ មិនមានទេ។
[១២៦] ពួកអកុសលធម៌ មិនកើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ មិនកើតឡើងហើយ ក្នុងទីនោះឬ។ កើតឡើងហើយ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ មិនកើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ មិនកើតឡើងហើយ ក្នុងទីនោះឬ។ មិនមានទេ។
[១២៧] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ កាលអកុសលចិត្តទី ២ របស់ពួកសុទ្ធាវាសសត្វ កាលប្រព្រឹត្តទៅ ពួកកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ ក៏មិនមែន កាលចិត្តទី ២ របស់ពួកសុទ្ធាវាសសត្វ កាលប្រព្រឹត្តទៅ ពួកកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះ ទាំងពួកអកុសលធម៌ ក៏មិនកើតឡើងហើយដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។
[១២៨] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ កាលចិត្តទី ២ របស់ពួកសុទ្ធាវាសសត្វ កាលប្រព្រឹត្តទៅ
ID: 637826943282565537
ទៅកាន់ទំព័រ៖