ព្រះត្រៃបិដក ភាគ ៩១
ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ គឺគោត្រភូចិត្ត ក្នុងលំដាប់នៃចិត្តណា ពួកកុសលធម៌ របស់ពួកសត្វនោះ នឹងកើតឡើង តែពួកអកុសលធម៌ របស់ពួកសត្វនោះ នឹងមិនកើតឡើងទេ ឯពួកកុសលធម៌ របស់ពួកសត្វនោះ ក្រៅពីនោះ នឹងកើតឡើង ទាំងពួកអកុសលធម៌ ក៏នឹងកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ពួកកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើងឬ។ អើ។
[១៣១] ពួកកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងកើតឡើងឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងកើតឡើង ពួកកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើងឬ។ ពួកអព្យាកតធម៌ របស់ពួកបុគ្គលដែលជាព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ នឹងកើតឡើង តែពួកកុសលធម៌ របស់ពួកបុគ្គលនោះ នឹងមិនកើតឡើងទេ ឯពួកអព្យាកតធម៌ របស់ពួកបុគ្គលនោះ ក្រៅពីនេះ នឹងកើតឡើង ទាំងពួកកុសលធម៌ ក៏នឹងកើតឡើងដែរ។
[១៣២] ពួកអកុសលធម៌ របស់បុគ្គលណា នឹងកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងកើតឡើងឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងកើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងកើតឡើងឬ។ ពួកអព្យាកតធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកសត្វនោះ
ID: 637826943801951843
ទៅកាន់ទំព័រ៖