ព្រះត្រៃបិដក ភាគ ៩១

ដែល​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា នោះ នឹង​កើតឡើង តែ​ពួក​អកុសលធម៌ របស់​ពួក​សត្វ​នោះ នឹង​មិនកើត​ឡើង​ទេ ឯ​ពួក​អព្យាកតធម៌ របស់​ពួក​សត្វ​នោះ ក្រៅពី​នេះ នឹង​កើតឡើង ទាំង​ពួក​អកុសលធម៌ ក៏​នឹង​កើតឡើង​ដែរ។
 [១៣៣] ពួក​កុសលធម៌ នឹង​កើតឡើង ក្នុង​ទីណា ពួក​អកុសលធម៌ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ នឹង​កើតឡើង ក្នុង​ទីណា ពួក​កុសលធម៌ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [១៣៤] ពួក​កុសលធម៌ នឹង​កើតឡើង ក្នុង​ទីណា ពួក​អព្យាកតធម៌ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ នឹង​កើតឡើង ក្នុង​ទីណា ពួក​កុសលធម៌ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ ពួក​អព្យាកតធម៌ នឹង​កើតឡើង ក្នុង​ទីនោះ គឺ​ក្នុង​អសញ្ញ​សត្វ តែ​ពួក​កុសលធម៌ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឯ​ពួក​អព្យាកតធម៌ នឹង​កើតឡើង ក្នុង​ទីនោះ គឺ​ក្នុង​ចតុ​វោការ​ភព និង​បញ្ចវោការ​ភព ទាំង​ពួក​កុសលធម៌ ក៏​នឹង​កើតឡើង​ដែរ។
 [១៣៥] ពួក​កុសលធម៌ នឹង​កើតឡើង ក្នុង​ទីណា ពួក​អព្យាកតធម៌ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ នឹង​កើតឡើង ក្នុង​ទីណា ពួក​អកុសលធម៌ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។
ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 637826944058514433
ទៅកាន់ទំព័រ៖