ព្រះត្រៃបិដក ភាគ ៩១

ពួក​អព្យាកតធម៌ របស់​ពួក​ព្រះអរហន្ត អ្នក​ព្រមព្រៀង​ដោយ​មគ្គ​ដ៏​ប្រសើរ និង​របស់​ពួក​អសញ្ញ​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ តែ​ពួក​កុសលធម៌ របស់​ពួក​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឯ​ពួក​អព្យាកតធម៌ របស់​ពួក​សត្វ​នោះ ក្រៅពី​នេះ គឺ​ចតុ​វោ​កា​រៈ និង​បញ្ច​វោ​កា​រៈ នឹង​កើតឡើង ទាំង​ពួក​កុសលធម៌ ក៏​នឹង​កើតឡើង​ដែរ។
 [១៣៨] ពួក​កុសលធម៌ របស់​បុគ្គល​ណា នឹង​កើតឡើង ក្នុង​ទីណា ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា នឹង​កើតឡើង ក្នុង​ទីណា ពួក​អកុសលធម៌ របស់​បុគ្គល​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ ពួក​អព្យាកតធម៌ របស់​ពួក​ព្រះអរហន្ត អ្នក​ព្រមព្រៀង​ដោយ​មគ្គ​ដ៏​ប្រសើរ និង​របស់​ពួក​សត្វ​ដែល​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា និង​របស់​ពួក​អសញ្ញ​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ តែ​ពួក​អកុសលធម៌ របស់​ពួក​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឯ​ពួក​អព្យាកតធម៌ របស់​ពួក​សត្វ​នោះ ក្រៅពី​នេះ គឺ​ចតុ​វោ​កា​រៈ និង​បញ្ច​វោ​កា​រៈ នឹង​កើតឡើង ទាំង​ពួក​អកុសលធម៌ ក៏​នឹង​កើត ឡើង​ដែរ។
 [១៣៩] ពួក​កុសលធម៌ របស់​បុគ្គល​ណា នឹង​មិនកើត​ឡើង ពួក​អកុសលធម៌ របស់​បុគ្គល​នោះ នឹង​មិនកើត​ឡើង​ឬ។ អើ។
ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 637826944583692777
ទៅកាន់ទំព័រ៖