ព្រះត្រៃបិដក ភាគ ៩១
ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ពួកកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើងឬ។ ពួកអកុសលធម៌ របស់ពួកសត្វនោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹងមិនកើតឡើងទេ តែពួកកុសលធម៌ របស់ពួកសត្វនោះ នឹងមិនកើតឡើង ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ នឹងមិនកើតឡើងទេ ទាំងពួកកុសលធម៌ ក៏នឹងមិនកើតឡើងដែរ។
[១៤០] ពួកកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើងឬ។ ពួកកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ នឹងមិនកើតឡើងទេ តែពួកអព្យាកតធម៌ របស់ពួកព្រះអរហន្តនោះ នឹងមិនកើតឡើង ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយបច្ឆិមចិត្តនោះ នឹងមិនកើតឡើង ទាំងពួកអព្យាកតធម៌ ក៏នឹងមិនកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ពួកកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើងឬ។ អើ។
[១៤១] ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើងឬ។
ID: 637826944801661434
ទៅកាន់ទំព័រ៖